ព័ត៌មានជាតិ
ក្រសួងអប់រំ ចាប់ផ្តើមអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅនៅសាលាគោលដៅ១ ៦៣៣ ទូទាំងប្រទេស
ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២២ ដល់ ២០២៦ នៅតាមសាលាគោលដៅចំនួន១ ៦៣៣ សាលាទូទាំងប្រទេស ដើម្បីលើកកម្ពស់គុណភាពការអប់រំកាន់តែប្រសើរឡើងថែមទៀត។

ការអនុវត្តគម្រោងនេះ ត្រូវបានក្រសួងអប់រំរៀបចំសិក្ខាសាលាចែកចេញជា៣វគ្គចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីផ្តល់ចំណេះដឹង និងគោលបំណងដល់សាលាទាំងនេះ បានយល់ដឹងដើម្បីអនុវត្តឱ្យបានរលូន។ យោងតាមទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូនេះ គឺគម្រោងកែលម្អការអប់រំចំណេះទូទៅ ត្រូវបានដាក់អនុវត្តក្នុងគោលដៅកែលម្អគុណភាព និងសមធម៌ការអប់រំចំណេះទូទៅឱ្យសម្រេចបានស្តង់ដាអប្បរមានៅតំបន់គោលដៅ ផ្តល់ជំនួយបន្ទាន់ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងករណីមានបញ្ហាសមស្រប ឬបន្ទាន់ដែលកើតឡើង ដោយគម្រោងនេះគ្រោងនឹងអនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២២-២០២៦ ទៅលើសាលាគោលដៅចំនួន១ ៦៣៣ សាលារៀនចំណេះទូទៅទូទាំងប្រទេស។

គោលបំណងនៃការអភិវឌ្ឍគម្រោងកែលម្អការអប់រំចំណេះទូទៅរួមមាន ទី១. លទ្ធផលសិក្សាសិស្សដែលទទួលបានប្រយោជន៍ពីគម្រោងត្រូវបានកែលម្អ និងយកចិត្តទុកដាក់។ ទី២. ភាគរយនៃសាលាគោលដៅនឹងទទួលបានស្តង់ដាអប្បរមាទៅតាមអនុវិស័យនីមួយៗ។ ទី៣. ភាគរយគ្រូបឋមសិក្សាអនុវត្តការបង្រៀនមានប្រសិទ្ធភាពលើមុខវិជ្ជាអំណាន និងគណិតវិទ្យា និងយកចិត្តទុកដាក់សមធម៌យេនឌ័រ និងទី៤. កែលម្អបរិស្ថានសិក្សា សាងសង់បន្ទប់សិក្សា បន្ទប់ពិសោធន៍ អគារសិក្សា៕
ដោយ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ