ព័ត៌មានជាតិ
លោក ខូយ រីដា៖ បងប្អូនកងទ័ព គឺជាវីរបុរសវីរនារី ក្នុងជួកងកម្លាំងប្រដាប់អាវុធ ដែលលះបង់អាយុជីវិតការពារទឹកដី
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានដឹកនាំប្រតិភូក្នុងខេត្តពោធិ៍សាត់ចុះសួសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធជួរមុខមុខនៅតំបន់យុត្តិសាស្រ្តខ្សែក្រវ៉ាត់ការពារព្រំដែន(ថ្មដា) និងដោះស្រាយជូនកម្លាំងទាំងអស់ដល់គ្រួសារដែលគ្មានទីជំរកពិតប្រាកដ។

កាចុះសួសុខទុក្ខ និងដោះស្រាយជូនដល់កម្លាំងប្រដាប់អាវុធនេះគឺធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២២ លើទីតាំងយុត្តិសាស្រ្ត(៤)កន្លែង ទី១ កងកម្លាំងអនុសេធំលេខ១ ទី២ កងកម្លាំងវរះការពារព្រំដែនលេខ៥០១ ទី៣ កងកម្លាំងវរះសេនាតូចលេខ១ និងទី៤ កងកម្លាំងប្រដាប់អាវុធនគរបាលជាតិការពារព្រំដែនគោកលេខ៨២៥ ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឱកាសអញ្ជើញជួបសំណេះណាលនោះ លោក ខូយ រីដា និងប្រតិភូខេត្តក៍បានពាំនាំនូវស្បៀងអាហារ គ្រឿងបរិភោគ មាន អង្ករ មី ស្រាបៀរ ទឹកត្រី ទឹកសាអុីវ ប្រហុក ត្រីងៀត អាវរងា និង ថវិការចំនួន (២០លានរៀល) ដល់កងកម្លាំងទាំង៤ទីតាំងឈរជើង ដោះស្រាយបញ្ហាបន្ថែមប្រឈមមុខដូចជាការខ្វះខាតនូវ សាំងសង្សី ធុងទឹក ជាដើម។

លោកអភិបាលខេត្តបានមានប្រសាសន៍ទៅកាន់កម្លាំងទាំងអស់ថា បងប្អូនគឺជាវីរបុរសវីរនារីក្នុងជួកងកម្លាំងប្រដាប់អាវុធ ដែលលះបង់អាយុជីវិតការពារទឹកដី ក្នុងនាមខ្ញុំជាអភិបាលខេត្តដែលរាជរដ្ថាភិបាលទុកចិត្តប្រគល់ភារកិច្ចជូន និងព្យាយាមដោះស្រាយជូនដល់គ្រួសារកងម្លាំងនៅបន្ទាត់ខ្សែក្រវ៉ាត់ការពារព្រំដែន មួយចំនួនដែលគ្មានលំនៅដ្ថានពិតប្រាកដនាពេលខាងមុខជាមិនខាន៕


អត្ថបទ៖ លាន គ្រន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ