ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ចិនជួយសាងសង់ផ្លូវរបស់កម្ពុជាចំនួន ៣០ខ្សែ ដែលចំណាយថវិកាអស់ជិត ២,០០០លានដុល្លារ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលចិន បានរួមចំណែកជួយសាងសង់ផ្លូវរបស់កម្ពុជាចំនួន ៣០ខ្សែ មានប្រវែងជាង ៣,០០០គីឡូម៉ែត្រ ដែលចំណាយថវិកាអស់ជិត ២,០០០លានដុល្លារអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ មានប្រវែងជាង ៩៥ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី ២៦ ខែធ្នូនេះថា រដ្ឋាភិបាលចិន បានជួយកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដូចជា ផ្លូវ និងស្ពាន ជាដើម ដែលសាងសង់នាពេលកន្លងមក និងបាននិងកំពុងសាងសង់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ក្នុងនោះ មកដល់ពេលនេះ មិត្តចិនបានចូលរួមចំណែកជួយសាងសង់ផ្លូវរបស់យើងចំនួន ៣០ខ្សែ ដែលមានប្រវែងជាង ៣,០០០គីឡូម៉ែត្រៗ ដែលចំណាយថវិកាអស់ជិត ២,០០០លានដុល្លារៗ អាហ្នឹងគឺការសាងសង់រួចហើយ ប៉ុនអាកំពុងសាងសង់គឺមានប៉ុន្មានទៀត ៣ខ្សែ ដែលត្រូវចំណាយថវិកាប្រមាណជាជាង ៥០០លានដុល្លារ»។
ចំណែកស្ពានធំៗវិញ រដ្ឋាភិបាលចិន បានជួយសាងសង់រួចចំនួន ៩ស្ពានហើយ និងកំពុងជួយសាងសង់ស្ពានមួយចំនួនទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ