ព័ត៌មានជាតិ
សម្ដេចតេជោ ៖ គណបក្សប្រជាជនកម្ពុជាកាន់អំណាច គឺសន្តិភាពកើតមាននៅទូទាំងប្រទេស និងគ្រប់ទីកន្លែងទាំងអស់
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានថ្លែងថា នៅពេលដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងកាន់អំណាច គឺសន្តិភាពកំពុងកើតមាននៅទូទាំងប្រទេស និងគ្រប់ទីកន្លែងទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ នាព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២នេះ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺនិយាយដោយឡែក និងនិយាយជារួមប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥កន្លងទៅនេះ។
ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល និយាយដោយឡែក និងប្រជាពលរដ្ឋនៅទូទាំងប្រទេសនិយាយជារួម នឹងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ នាខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ប្រជាពលរដ្ឋ បានឃើញរួចហើយ នៅពេលដែលគណបក្សប្រជាជន កាន់អំណាច សន្តិភាព កំពុងកើតមាននៅទូទាំងប្រទេស គ្រប់ទីកន្លែងទាំងអស់ ឥឡូវកន្លែងដែលធ្លាប់ច្បាំងរាំជល់ទាំងប៉ុន្មាន គឺថា ក្លាយទៅជាតំបន់ទេសចរណ៍»៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ