ព័ត៌មានជាតិ
អតីតទូតនៅម៉ាឡេស៊ី លោក ចឺយ វិចិត្ត ត្រូវតែង តាំងជាប្រធានវិទ្យាស្ថានជាតិការទូត មានប្រវត្តិបែបណា?
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសមួយចំនួន ដែលទើបចប់បេសកកម្មការងារនៅក្រៅប្រទេសឲ្យកាន់តំណែងជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា។ ក្នុងនោះ លោក ចឺយ វិចិត្ត ក៏ត្រូវបានតែងតាំងជាប្រធានថ្មីនៃវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បន្ទាប់ពីលោកបានបញ្ចប់តួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី។ ផ្ដើមពីមន្ត្រីការទូត ក្លាយជាប្រធានវិទ្យាស្ថានជាតិការទូតនៅពេលនេះ តើលោក ចឺយ វិចិត្ត មានប្រវត្តិបែបណា?
![](https://www.kampucheathmey.com/wp-content/uploads/2022/12/315055374_10160542209099267_4990098394975426539_n-edited.jpg)
កើតឆ្នាំ១៩៧៦ លោក ចឺយ វិចិត្ត មានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយបានចូលបម្រើការងារនៅក្រសួងការបរទេសកម្ពុជា តាំងពីឆ្នាំ១៩៩៨។ អំឡុងពេលបម្រើការជាមន្ត្រីនៃក្រសួងការបរទេស លោក ចឺយ វិចិត្ត បានទទួលការតែងតាំងតួនាទីជាបន្តបន្ទាប់ រហូតក្លាយជាមន្រ្តីការទូតជាន់ខ្ពស់ដល់ពេលបច្ចុប្បន្ននេះ។ តួនាទីដែលលោកធ្លាប់កាន់ក្នុងនាមជាមន្ត្រីនៃក្រសួងការបរទេស រួមមាន ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ អគ្គនាយករងអគ្គនាយកដ្ឋានអាស៊ាន ក្រោយមកផ្ទេរមកកាន់ជាអគ្គនាយករងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ជាអគ្គលេខាធិការរងក្រសួងការបរទេស និងជាជំនួយការរបស់អតីតប្រមុខការទូកកម្ពុជា លោក ហោ ណាំហុង ជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/304912951_10160391326134267_3786689062175435224_n-edited.jpg)
សម្រាប់ការងារនៅក្រៅប្រទេស លោក ចឺយ វិចិត្ត ធ្លាប់ធ្វើជាមន្ត្រីនៃលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាកាតា ឆ្នាំ២០០៦ ធ្វើជាលេខាទី១ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៤ និងក្នុងឆ្នាំ២០១៩ លោក បានបំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ដែលទើបបានចប់អាណត្តិការទូត នៅចុងឆ្នាំ ២០២២នេះ។ ក្រោយចប់តួនាទីជាឯកអគ្គរាជទូតនេះ លោក ចឺយ វិចិត្ត ក៏ទទួលបានតែងតាំងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ជំនួសលោក ទាន សំណាង ដែលត្រូវទទួលជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ វិភាគ និងព្យាករណ៍ នៃក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/306669331_10160411552739267_6521888473568031102_n-edited.jpg)
ដោយឡែកកម្រិតវប្បធម៌ លោក ចឺយ វិចិត្ត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Kyung Hee នៃប្រទេសកូរ៉េខាងត្បូង។ មុនទទួលបានសញ្ញាបត្រនេះ លោក ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយធ្លាប់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលទាំងក្នុងប្រទេស និងក្រៅប្រទេស ជាអាទិ៍៖ សញ្ញាបត្រវិជ្ជាជីវៈសារព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សញ្ញាបត្រវិជ្ជាជីវៈយុត្តាធិការ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សញ្ញាបត្រភាសាអង់គ្លេស នៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ សញ្ញាបត្រភាសាអង់គ្លេសផ្នែកទំនាក់ទំនង នៅប្រទេសសិង្ហបុរី និងវគ្គកំណែទម្រង់ សហគ្រាសសម្រាប់ GMS នៅសាកលវិទ្យាល័យខនខេន ប្រទេសថៃ ជាដើម៕
![](https://www.kampucheathmey.com/wp-content/uploads/2022/12/206565942_10159654517149267_7172220912469033899_n-edited.jpg)
ដោយ៖ ធឿន វ៉ាន់សុង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?