ព័ត៌មានជាតិ
រកឃើញមិនពាក់ព័ន្ធ សម្រេចដោះលែងប្រពន្ធជនដៃដល់បាញ់សម្លាប់នាយរងប៉ូលិស ឲ្យមានសេរីភាពវិញ
នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចដោះលែងស្ត្រីឈ្មោះ មាន សុខអន ជាប្រពន្ធរបស់ជនដៃដល់ ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងស្ត្រីឈ្មោះ វង្ស សុភាព ជាមិត្តភ័ក្ដិ ឲ្យមានសេរីភាពវិញហើយ ដោយហេតុថា មិនជាប់ពាក់ព័ន្ធនឹងអំពើបទល្មើស។
គួរបញ្ជាក់ថា ក្នុងពេលសមត្ថកិច្ចកំពុងឡោមព័ទ្ធតាមប្រមាញ់ជនដៃដល់ ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនៅខេត្តមណ្ឌលគិរី ជនដៃដល់បានបេីករថយន្តបុកបារ៉ាស់សមត្ថកិច្ចហេីយរត់ចូលព្រៃ ហើយស្រ្តីជាប្រពន្ធនិងកូនសមត្ថកិច្ចត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន។
មកដល់ពេលនេះជនដៃដល់ ឈ្មោះ អ៊ា ណារ៉េន ហៅរើន ដែលបាញ់សម្លាប់ជនរងគ្រោះកំពុងរត់គេចខ្លួនដល់ខេត្តស្ទឹងត្រែង ខណៈកម្លាំងសមត្ថកិច្ចនៅមិនទាន់រកពន្លឺជនជាឃាតករ ដែលកំពុងរត់ចល័តឆ្លងពីខេត្តមួយទៅខេត្តមួយ។
ចំណែកជនសង្ស័យជាគូកនឈ្មោះ កែ ចាន់មាន ជាអ្នកបើករថយន្ដឲ្យជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនជនត្រូវចោទឲ្យចៅក្រមចាត់ការតាមនិតិវិធីបន្ត។
អត្ថបទ ៖ សុខុម
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២០ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ