Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ដាក់ចេញផែនការ​សំខាន់ៗ ៩ចំណុច សម្រាប់ឆ្នាំថ្មី

បានផុស

នៅ

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅការងារខែមករា ឆ្លងឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត​ស្វាយរៀង នៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ លោក ម៉ែន វិបុល អភិបាលខេត្ត បានដាក់ចេញនូវផែនការសំខាន់ៗ ចំនួន ៩ចំណុច ដើម្បីភាពរីកចម្រើននៅក្នុងខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការយុទ្ធសាស្រ្តទាំង ៩ចំណុចនេះ រួមមាន៖

១.រដ្ឋបាលខេត្ត អាជ្ញាធរពាក់ពន្ធត្រៀមរៀបចំខួបអនុស្សាវរីយ៍លើកទី ៤៣ នៃទិវាជ័យជម្នះ ០៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) ដែលនិងប្រព្រឹតទៅនៅបរិវេណសាលាខេត្តស្វាយរៀង។

២.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំចំពោះរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

៣.កងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវរឹតបន្តឹងការគ្រប់គ្រងមុខសញ្ញាបទល្មើសគ្រប់ប្រភេទដែលមាននៅតាមមូនដ្ឋាន និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។

៤.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

៥.អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ត្រឹមត្រូវតាមនីតិវិធី (តាមប្រព័ន្ធតុលាការ និងសម្របសម្រួលក្រៅប្រព័ន្ធតុលា)។

៦.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើល  និងសុំច្បាប់អោយបានត្រឹមត្រូវចំពោះ  ទីតាំងអាជីវកម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះ​ល្វែង​សម្រាប់លក់ជាដើម។

៧.អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវសហការគាំទ្រអង្គភាពគយ និងពន្ធដារ ក្នុងការប្រមូល​ពន្ធគ្រប់​ប្រភេទ ឲ្យបានគ្រប់តាមផែនការកំណត់។

៨.បន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី៥។

៩.អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំផែនការត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃឆ្លងឆ្នាំសាកលឆ្នាំ២០២២ ឈានចូលឆ្នាំថ្មី២០២៣ ៕

ទន្ទឹមនឹងការដាក់ចេញផែនការនេះ លោក ម៉ែន វិបុល បានថ្លែងកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់​អាវុធទាំងបី អាជ្ញាធរដែនដី ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត  ដែលខិតខំចូលរួម ការពារសន្តិសុខសណ្តាប់​ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលបានបញ្ចប់កន្លងទៅ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងបរិស្ថាន ឱ្យឈប់កាប់ដើមសំរ៉ងប្រមូលផ្លែជាបន្ទាន់ ព្រោះជាសកម្មភាពខុសច្បាប់ ធ្វើឱ្យសំរ៉ងផុតពូជ

ខ្លឹម ស្រីគា
ជីវិតកម្សាន្ដ៥ នាទីutes មុន

ខ្លឹម ស្រីគា ទម្លាយរឿងតូចចិត្ត ខណៈចូលសិល្បៈ ៨ឆ្នាំ ទើបជួបអ្នកដឹកនិងជំនួយការ ចរិតថ្លែងមិនត្រូវ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​ស​កម្មជន​ប្រឆាំងថៃថា «ច្បាប់​​កាស៊ីណូ​​ថៃ»​ ​​នឹង​នាំ​ឲ្យ​មានរដ្ឋប្រ​ហារ​​

សេដ្ឋកិច្ច២០ នាទីutes មុន

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទុនវិនិយោគជាង $៨០០ លាន

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម