Connect with us

ព័ត៌មានជាតិ

ឪពុក​បង្កើត​រំលោភ​កូន​អាយុ​១៤​ឆ្នាំ​រយៈ​ពេល​៤​ខែ ត្រូវ​អ៊ំ​ប្ដឹង​ឲ្យ​ចាប់​ខ្លួន

បានផុស

នៅ

មិន​នឹក​ស្មាន​ថា ឪពុក​បង្កើត​ដាច់ចិត្តរំលោភ​កូន​ស្រី​ខ្លួន​ឯង អស់រយៈពេល​៤​ខែ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២១ ក្រោយ​ទទួល​បណ្ដឹង​ពី​អ៊ំ​ប្រុស​របស់​ជន​រងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ផេក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ លន់ ឡា​ត់ ភេទ​ប្រុស អាយុ៤៦​ឆ្នាំ ត្រូវជា​អ៊ំ​ប្រុស​ជនរងគ្រោះ ដែល​រស់នៅ​ភូមិ​ស្រះស្រង់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង​ថា មាន​កើត​ករណី​រំលោភ​សេពសន្ថវៈ លើ​ក្មួយ​ស្រី​គាត់ កម្លាំង​នគរបាល​ស្រុក​បន្ទាយ​អំពិល និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​ខ្ពស់ បាន​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ឈ្មោះ ឡូត យ៉េ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ស្រះស្រង់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ ដោយ​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ ទៅលើ​ជនរងគ្រោះ ឈ្មោះ ឡ.អ.ស ភេទ​ស្រី អាយុ១៤​ឆ្នាំ (​ត្រូវជា​កូនដើម​) រស់នៅ​ស្រុក​បន្ទាយ​អំពិល កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ បានសម្រេច​ជាច្រើនលើក។

ជនសង្ស័យ​ឈ្មោះ ក៏​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ ទៅលើ​ជន​រងគ្រោះ​ពិតមែន (​ត្រូវជា​កូនដើម​របស់​ខ្លួន​) បានសម្រេច​ជាច្រើន​ដង​ពិតប្រាកដ​មែន។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​រួចរាល់៕

អត្ថបទ៖ ជលសាល

​សូមចុចអាន៖ សូម្បីអ្នករួម​បន្ទប់​ក៏​មិន​លើក​លែង! បុរស​ម្នាក់​ចាក់សម្លាប់​ជន​ជាតិ​ចិន​ដូចគ្នា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២៥ នាទីutes មុន

ខាត់ ស្រីច័ន្ទ បង្ហើបបំណងចង់គ្រប់គ្រងកម្មវិធីប្រកួត Miss World Cambodia

ព័ត៌មានជាតិ២៦ នាទីutes មុន

សម្តេចតេជោ ចាត់ទុកសមាជរដ្ឋសភា-ព្រឹទ្ធសភា ជាជោគជ័យដ៏ត្រចះត្រចង់ដោះស្រាយបញ្ហាធំៗរបស់ជាតិ

ព្រំដែនកម្ពុជា ថៃ
ព័ត៌មានជាតិ៣០ នាទីutes មុន

កិច្ចប្រជុំព្រំដែនគោកកម្ពុជា-ថៃ នឹង​រៀបចំ​នៅពាក់កណ្ដាល​ខែនេះក្នុង​រាជធានីភ្នំពេញ

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

អតីតម្ចាស់មកុដ MGI ធ្វើ​សន្និសីទ​កាសែត​បរិហារពីលោកណាវ៉ាត់ខ្ទេចខ្ទីគ្មានសល់

សេចក្ដីជូនដំណឹង៤១ នាទីutes មុន

ការហោះហើរលើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates  ទៅកាន់ខេត្ដសៀមរាបត្រូវបានទទួលស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងឥស្សរជនជាច្រើនរូប

ព័ត៌មានជាតិ២១ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ទាហាន​អ៊ីស្រាអែល​ជាង ១​ម៉ឺន​នាក់ ស្លាប់​និង​របួស​នៅ​ក្នុង​តំបន់​ហ្គាហ្សា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោមិនឯកភាព​នឹង​ការ​លើក​ឡើងថាបរទេស​នាំចូលបន្លែផ្លែឈើមានគីមីដើម្បី​ឱ្យខ្មែរឈឺ​រួចទៅព្យាបាលនៅស្រុកគេ

Sokha Hotels

ព័ត៌មានពេញនិយម