ព័ត៌មានជាតិ
ចំណូលវិស័យសាធារណការកើនពី ២ លានដុល្លារ ដល់ ៤០ លានដុល្លារ ក្នុងមួយឆ្នាំ
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងថា ការដាក់ឱ្យអនុវត្តប្រព័ន្ធអនឡាញទៅលើសេវាសាធារណៈដូចជាចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសឬហៅថា «ឆៀក» និងផ្ទេរកម្មសិទ្ធិយានយន្ត ប្តូរនិងពន្យារបណ្ណបើកបរជាដើម បានជួយឱ្យក្រសួងរកចំណូលបានជាង ៤០ លានដុល្លារអាមេរិក ក្នុង១ឆ្នាំចូលសេដ្ឋកិច្ចជាតិ។

នៅក្នុងដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលឆៀកស្ថិតនៅផ្សារដីហុយ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្ត្រីបានបន្តថា កាលពីមិនទាន់ដាក់ឱ្យប្រជាពលរដ្ឋចូលប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់វិស័យសាធារណការ ចំណូលបានមកពីសេវាសាធារណៈរកបានត្រឹមតែប្រមាណ ២ លានដុល្លារក្នុង ១ ឆ្នាំតែប៉ុណ្ណោះ។
លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា «ការបង្កើតប្រព័ន្ធអនឡាញ មិនត្រឹមតែជួយឱ្យក្រសួងរកចំណូលបានចូលក្នុងថវិកាជាតិនោះទេ ថែមទាំងផ្តល់ភាពងាយស្រួល រហ័ស និងចំណេញពេលវេលា សំដៅបញ្ឈប់ការចំណាយក្រៅផ្លូវនៅតាមកន្លែងផ្តល់សេវានីមួយៗ»។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានបបន្ថែមថា ក្រសួងកំពុងខិតខំប្រឹងប្រែងរិះរកនីតិវិធីធ្វើការងារឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព និងធ្វើការឱ្យកាន់តែប្រសើរជាងមុន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ ខណៈរាជរដ្ឋាភិបាលកំពុងខិតខំអភិវឌ្ឍន៍ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការដឹកញ្ជូន និងការធ្វើដំណើរឱ្យកាន់តែសម្បូរបែបនៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់