ព័ត៌មានជាតិ
សួនច្បារបាញ់ទឹកមុខសាលាខេត្តកំពង់ឆ្នាំងជួសជុលសម្រេច៩០% អាចនឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃ៧មករា
សួនច្បារមុខសាលាខេត្តកំពង់ឆ្នាំងបានដំណើរការជួសជុលជិតមួយឆ្នាំហើយ ដែលពីមុនជាសួនកុមារឥឡូវនេះរដ្ឋបាលខេត្តបានជួសជុលជាសួនច្បារបាញ់ទឹកញាក់តាមចង្វាក់ភ្លេង តែនៅក្នុងពេលនេះជួសជុលកសាងបានប្រមាណ៩០% ហើយ ដោយសង្ឃឹមថា នឹងអាចរួចរាល់ដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៧មករា ឆ្នាំ២០២៣ ខាងមុខនេះ។

តាមការផ្ដិតយករូបភាពជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២ នេះ យើងពិនិត្យឃើញក្នុងសួនច្បារ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានកសាងបង្គោលថ្មធំៗ និងមានកម្ពស់ខ្ពស់៣៣ដើម ដាក់អំពូលហ្វាធំៗនៅមុំទាំងបីនៃសួនច្បារ។ នៅកណ្ដាលសួនច្បារមានអាងទឹកដ៏ធំមួយដែលក្រុមជាងបច្ចេកទេសកំពុងរៀបចំប្រព័ន្ធទឹកឲ្យបាញ់ឡើងទៅលើញាក់តាមចង្វាក់ភ្លេង។ នៅក្នុងបរិវេណសួនច្បារក៏មានការដាំលម្អស្មៅផងដែរ ។ ចំណែកនៅចន្លោះដើមស្វាយជាប់ចិញ្ចើមផ្លូវជុំវិញសួនច្បារ ក៏មានរៀបចំធ្វើជាចំណតរថយន្តសម្រាប់ភ្ញៀវមកលេងកំសាន្តក្នុងសួនច្បារនេះផងដែរ។

សួនច្បារថ្មីនេះក៏ជាសមិទ្ធផលថ្មីមួយទៀតក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ស៊ិន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលប្រជាពលរដ្ឋសង្ឃឹមថា នៅថ្ងៃទី៧ ខែមករា ជាទិវាជ័យជំនះរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពតប្រល័យពូជសាសន៍ សួនច្បារខាងលើនេះ នឹងដំណើរការទទួលស្វាគមន៍ភ្ញៀវមកលេងកម្សាន្តជាក់ជាមិនខានឡើយ ។

ដោយឡែកនៅក្នុងខែមេសា ជាខែចូលឆ្នាំប្រពៃណីជាតិ សួនច្បារមួយនេះអាចជាកន្លែងរៀបចំសង្ក្រាន្តចូលឆ្នាំថ្មី លើទឹកដីខេត្តកំពង់ឆ្នាំង ដែលនឹងមានការរៀបចំពិធីតាំងពិពណ៌លក់ដូរផលិតផលនានាដែលជាស្នាដៃរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។ និងក៏មានរៀបចំកម្មវិធីប្រគុំតន្ត្រីសម័យពេលថ្ងៃ និងពេលយប់រាំលេងកម្សាន្តដូចជារៀងរាល់ឆ្នាំនៅក្នុងសួនច្បាស់នេះផងដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងបានសប្បាយរីករាយនៅក្រោមម្លប់នៃសុខសន្តិភាព៕
អត្ថបទ៖ ឈៀង ថារិទ្ធ






-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន