ព័ត៌មានជាតិ
បញ្ចៀសធ្វើដំណើរតាមផ្លូវជាតិលេខ ៧៣ ប្រធាតុ-ក្រចេះ ត្រៀមបើកការដា្ឋនស្ពានខេត្តក្រចេះ
រដ្ឋបាលខេត្តក្រចេះនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានជូនដំណឹងដល់សាធារណជននិងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដើម្បីរៀបចំបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកចិត្របុរីទៅស្រុកព្រែកប្រសព្វ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះខេត្តក្រចេះ។
ក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរខេត្តក្រចេះ បានណែនាំឲ្យបញ្ចៀសការធ្វើចរាចរចំពោះយានយន្តគ្រប់ប្រភេទឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៧៣ ប្រធាតុ -ក្រចេះ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវីធី។


ដើម្បីបញ្ចៀសការកកស្ទះចរាចរ រដ្ឋបាលខេត្តក្រចេះ បានរៀបចំទិសដៅបញ្ចៀសចរាចរដូចខាងក្រោម៖
-ការធ្វើដំណើរទិសដៅពីរាជធានីភ្នំពេញឬខេត្តផ្សេងៗមកកាន់ខេត្តក្រចេះ ស្ទឹងត្រែង ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ តាមស្រុកស្នួល។
-ការធ្វើដំណើរទិសដៅពីខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី ទៅរាជធានីភ្នំពេញឬទៅបណ្តាខេត្តផ្សេងៗត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ តាមស្រុកស្នួល៕

អត្ថបទ៖ វិធិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់