Connect with us

ព័ត៌មានជាតិ

ការចិញ្ចឹមត្រីក្នុងស្ទឹងសង្កែ ដែលបំពុលបរិស្ថានដល់ទឹកស្ទឹង អាចជាការត្រូវដងត្រូវផ្លែជាមួយជលផល

បានផុស

នៅ

បែចិញ្ចឹមត្រីយ៉ាងអនាធិបតេយ្យជាច្រើនកន្លែងតាមបណ្តោយដងស្ទឹងសង្កែនៅប៉ែកខាងលើទឹកកំពុងបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្នុងការបំពុលបរិស្ថានដល់ទឹកដងស្ទឹងសង្កែ ពិសេសប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃនៅប៉ែកខាងក្រោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធបានចុះពិនិត្យមើលដល់ទីតាំងខាង​​លើ កាលពីចុងសប្តាហ៍កន្លងទៅ បានកត់សម្គាល់ថា នៅប៉ែកខាងលើស្ទឹង ចាប់ពីចំណុចភូមិចិន រហូតដល់ភូមិកំពង់ពិល មានការចិញ្ចឹមត្រីជាច្រើនកន្លែង ដែលបានបង្កនូវការបំពុលទឹកស្ទឹងសង្កែឲ្យកខ្វក់ និងប៉ះពាល់ដល់ការរស់នៅ ផ្នែកខាងក្រោម និងអ្នកប្រើប្រាស់ទឹកស្ទឹង។

ក្នុងខណ:នោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញឲ្យមន្ទីរជំនាញធ្វើរបាយការណ៍ពីផលប៉ះពាល់​មករដ្ឋបាលខេត្ត ដើម្បីមានវិធានការបន្ទាន់ក្មុងការទប់ស្កាត់ លុបបំបាត់ភាពអនាធិបតេយ្យដែលកំពុងកើតមានទាំងនេះ។
ទាក់ទងនឹងការចិញ្ចឹមត្រី បែបអនាធិបតេយ្យនេះដែរដែលកន្លងមកលោក ជួង សុភា ប្រធានខណ្ឌរដ្ឋបាលជលខេត្តបាត់ដំបង ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា បែចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋចាប់ពីភូមិចិនទៅ មានប្រមាណជាង ៤០ ទីតាំង ដែលកំពុងចិញ្ចឹមត្រីប្រភេទ ទីឡាត្យា និងត្រីក្រហម រយ:ពេល៥ឆ្នាំមកហើយ ដោយមិនមានច្បាប់ទំលាប់នោះទេ គ្រាន់​តែជូនដំណឹងអោយមន្រ្តីដឹងប៉ុណ្ណោះ។

លោកបន្តថា មុនដំបូងពួកគាត់ចិញ្ចឹមតិចតួចទេ យូរទៅចេះតែពង្រីកការចិញ្ចឹមត្រីកាន់តែច្រើនគ្រួសារ តែជាប្រភេទបែតូចៗនោះទេ គឺក្នុងបែមួយមានការចិញ្ចឹមត្រីប្រហែល៥០០០ក្បាលប៉ុណ្ណោះ។ ហើយលោកក៏បានទទួលស្គាល់ថា ការចិញ្ចឹមត្រីប្រើចំណីបែបនេះវាប៉ះពាល់ដល់ទឹកស្ទឹងខ្លះហើយ ដែលពីមុនទឹកហូរមិនសូវអីទេ ប៉ុន្តែបច្ចុប្បន្ន ក្រោយពីបាន​បិទទំនប់ស្ទាក់ទឹក នៅសាលាតាអន ក្នុងស្រុកឯកភ្នំ រួបមក ទឹកមិនសូវហូរវាប៉ះពាល់គុណភាពទឹកហើយ។

បើទោះបីជាលោកនាយខណ្ឌរដ្ឋបាលជលផល ធ្លាប់បានបញ្ជាក់ថា នឹងអនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលខេត្ត គឺក្រោយពីពួកគាត់ប្រមូលផលត្រីរួចហើយនៅមុនចូលឆ្នាំខ្មែរ នឹងអោយរុះរើឈប់អោយចិញ្ចឹមទៀតហើយ។ ប្រភពជាច្រើនបានលើកឡើងថា នៅក្នុងចំនួនជាង៤០បែ បើការសន្យថានឹងប្រមូលផលនៅមុនពេលចូលឆ្នាំ ចុះបើបែពាក់កណ្តាលចាប់ផ្តើមប្រមូលផល ហើយចំនួនបែពាក់កណ្តាលទៀតទើបលែងកូនត្រីចូល តើលោកនាយខណ្ឌត្រូវបន្តរង់ចាំអោយត្រីធំទើបប្រមូលផលដែរឬយ៉ាងណា? ដោយមជ្ឈដ្ឋានទាំងនោះបានសង្កត់ធ្ងន់ថា វាអាចជាការត្រូវដងត្រូវផ្លែជាមួយមន្ត្រីរដ្ឋបាលជលផល ទើបអាចសុខសាន្តយ៉ាងនេះ ។ ជុំវិញបញ្ហានេះ កម្ពុជាថ្មី បានព្យាយាមទាក់ទងតាមរយ:ទូរស័ព្ទទៅលោក ជួង សុភា ជាច្រើលើក តែមិនអាចទទួលការហៅចូលបានទេ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤២ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥០ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម