Connect with us

ព័ត៌មានជាតិ

មកដឹងពីកាលវិភាគ ផ្តល់ថ្នាំបង្ការការពារជំងឺ ១១ មុខ​ដល់កុមារ

បានផុស

នៅ

ក្រសួងសុខាភិបាលបានផ្តល់ថ្នាំបង្ការការពារជំងឺចំនួន ១១ មុខដល់កុមារ ដើម្បីឱ្យពួកគេទទួលបានសុខភាពល្អចាប់តាំង​ពី​​កើត​រហូតដល់ពេញវ័យ។

ថ្នាំបង្ការការពារជំងឺចំនួន ១១ មុខរួមមានទី១ វ៉ាក់សាំងរលាកថ្លើមប្រភេទបេ ទី២ ជំងឺរបេង ទី៣ ជំងឺគ្រុនស្វិតដៃជើង ទី៤ ជំងឺក្អកមាន់ ទី៥ ជំងឺខាន់ស្លាក់ ទី៦ ជំងឺតេតាណូស ទី៧ ជំងឺកញ្ជ្រឹល ទី៨ ជំងឺស្អូច ទី៩ ជំងឺរលាកសួត/រលាកស្រោមខួរក្បាលដោយហ៊ីប ទី១០ រលាកសួត/រលាកស្រោមខួរក្បាលដោយបាក់តេរីភ្នើម៉ូកូក និងទី១១ រលាកខួរក្បាលដោយជេអ៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថាវ៉ាក់សាំងទាំង១១ មុខនោះត្រូវចាក់ទៅលើកុមារចំនួន៦ លើក

-លើកទី១ ចាក់ទៅលើកុមារទើបនឹងកើតដូចជាជំងឺរលាកថ្លើមប្រភេទបេនិងជំងឺរបេង។
-លើកទី ២ ចាក់ទៅលើកុមារអាយុ១ខែកន្លះដូចជាជំងឺគ្រុនស្វិតដៃជើង ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណូស ជំងឺរលាកថ្លើមប្រភេទបេនិងរលាកសួតរលាកស្រោមខួរ ហ៊ីបជំងឺរលាកសួតរលាកស្រោមខួរក្បាលដោយដោយបាក់តេរីភ្នើម៉ូកូក។
-លើកទី ៣ ចាក់ទៅលើកុមារអាយុ២ ខែកន្លះដូចជាដូចជាជំងឺគ្រុនស្វិតដៃជើង ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណូស ជំងឺរលាកថ្លើមប្រភេទបេនិងរលាកសួតរលាកស្រោមខួរ ហ៊ីបជំងឺរលាកសួតរលាកស្រោមខួរក្បាលដោយដោយបាក់តេរីភ្នើម៉ូកូក។
-លើកទី៤ ចាក់ទៅលើកុមារអាយុ៣ខែកន្លះដូចជាជំងឺគ្រុនស្វិតដៃជើង ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណូស ជំងឺរលាកថ្លើមប្រភេទបេនិងរលាកសួតរលាកស្រោមខួរ ជំងឺរលាកសួតរលាកស្រោមខួរក្បាលដោយដោយបាក់តេរីភ្នើម៉ូកូកនិងជំងឺគ្រុនស្វិតដៃជើងប្រភេទចាក់។
-លើកទី៥ ចាក់ទៅលើកុមារអាយុ៩ខែដូចជាជំងឺកញ្ជ្រិល ស្អូចលើកទី១និងការពារជំងឺរលាកខួរក្បាលជេអ៊ី។
-លើកទី៦ ចាក់ទៅលើកុមារអាយុ១៨ខែដូចជាជំងឺកញ្ជ្រិលនិងស្អូចលើកទី២។

ក្រសួងសុខាភិបាលបានបន្តថា យុទ្ធសាស្ត្រក្នុងការផ្តល់ថ្នាំបង្ការទាំងនោះរួមមាន ត្រូវផ្តល់ថ្នាំបង្ការគ្រប់មុខដល់ទារក កុមារ​ទាំងអស់ ទាំងទារក កុមារដែលមាតាអាណាព្យាបាលនាំមកមណ្ឌលសុខភាព តាមប្រតិទិនផ្តល់ថ្នាំបង្ការ និងត្រូវតាមរកផ្តល់ថ្នាំបង្ការដល់ទារក កុមារនៅតាមភូមិដាច់ស្រយាលចំពោះកុមារដែលងាយរងគ្រោះ គ្មានអ្នកណាយកមកមណ្ឌលសុខភាព ដោយមូលហេតុឪពុកម្តាយធ្វើចំណាកស្រុកទុកកូនចោល ឬកុមារដែលតាមឪពុកម្តាយទៅធ្វើការនៅផ្សេងពីភូមិរបស់គាត់ ដូចជាតំបន់រានដីថ្មី ឬកម្មករសំណង់ជាដើម។

ជាមួយគ្នានេះត្រូវបង្កើនចំណេះដឹងអំពីសារៈសំខាន់អំពីការទទួលបានថ្នាំបង្ការនៅក្នុងសហគមន៍ ប្រជាជនទាំងអស់ត្រូវយល់ និងយកកុមារមកទទួលកុំខាន។ត្រូវមានវ៉ាក់សាំងគ្រប់គ្រាន់ គ្រប់ទីកន្លែង។ បើតាមក្រសួងសុខាភិបាលវ៉ាក់សាំងដែលចាក់ទៅលើកុមារ១១មុខគឺក្រសួងទិញតាមរយៈអង្គការយូនីសេហ្វ ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាអង្គការ​Gavi​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​ភាគបូព៌ា​ប្រទេស​ចិន​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ព្រឹល​ផង និង​កម្ដៅ​ខ្លាំង​ផង​​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ទីក្រុងហុងកុង​គ្របដណ្តប់​ដោយ​​អ័ព្ទដ៏ក្រាស់ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ពលរដ្ឋ​

ព័ត៌មានជាតិ២៤ នាទីutes មុន

កម្ពុជា​ដាក់​ឲ្យអនុវត្ត​​សន្ទស្សន៍​នវានុវត្តន៍សហគ្រាសកម្ពុជា ដំណើរឆ្ពោះទៅរកការអភិវឌ្ឍជំរុញដោយនវានុវត្តន៍

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ចិន​កំណត់គោលដៅបន្ថែមលើទំនិញស្បៀង និងកសិកម្មអាមេរិក ឆ្លើយតបនឹង​ពន្ធ ត្រាំ

ជីវិតកម្សាន្ដ៣១ នាទីutes មុន

ផ្សារមួយនៅកូរ៉េ គ្រោងទាញឥទ្ធិពលពី V ក្រោយតារាប្រុសទៅទស្សនាមិនបានប៉ុន្មាន

Sokha Hotels

ព័ត៌មានពេញនិយម