ព័ត៌មានជាតិ
ក្រសួងវប្បធម៌ និងក្រុមប្រឹក្សាសកម្មភាពជនពិការ ពិគ្រោះយោបល់លើ សេចក្តីព្រាងច្បាប់សិទ្ធិអ្នកនិពន្ធ
ក្រសួងវប្បធម៌ និងវិចិត្រិសិល្បៈ សហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ និងគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។


សិក្ខាសាលាពិគ្រោះយោបល់នេះ ប្រារព្ធឡើងក្រោមសហអធិបតីរបស់ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាតំណាង បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ។


សិក្ខាសាលានេះ មានគោលបំណងដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ដោយផ្តោតសំខាន់ទៅលើការបោះពុម្ពផ្សាយ និងការកម្រិត និងលើកលែងសិទ្ធិអ្នកនិពន្ធ ដែលទាក់ទងនឹងការអនុញ្ញាតឱ្យប្រើប្រាស់ស្នាដៃដោយឥតគិតថ្លៃចំពោះគ្រឹះស្ថានសិក្សា បណ្ណាល័យ បណ្ណសារដ្ឋាន និង សារមន្ទីរ ជាពិសេសការអនុញ្ញាតឱ្យមានការផលិតទម្រង់ផ្សេងដែលអាចចែកជូន និងប្រើប្រាស់ផ្តាច់មុខដោយជនពិការភ្នែក គថ្លង់ និងពិការភាពការបោះពុម្ពផ្សេងៗទៀត ដូចដែលបានផ្តល់ជូនដោយសន្ធិសញ្ញាទីក្រុង ម៉ារ៉ាកេស ឆ្នាំ២០១៣ ដើម្បីជួយសម្រួលទៅដល់ការទទួលបាននូវការបោះពុម្ពផ្សាយស្នាដៃសម្រាប់ជនពិការភ្នែក ជនបាត់បង់សមត្ថភាពចក្ខុវិញ្ញាណ ឬជនមានពិការភាពបោះពុម្ពផ្សាយដទៃទៀត៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ