ព័ត៌មានជាតិ
លោក ដង្ខៅ បោះទុនជាង១លានដុល្លារលើគម្រោងទី៤ ខណៈកូវីដមិនទាន់ស្ងប់ស្ងាត់
ថ្វីត្បិតតែបច្ចុប្បន្នជំងឺកូវីដ-១៩ នៅតែមិនទាន់មានភាពស្ងប់ស្ងាត់ឬផុតរលត់ ដែលធ្វើឲ្យបណ្ដាអ្នកវិនិយោគលើវិស័យអចលនទ្រព្យមួយចំនួន បានផ្អឹបគម្រោងបោះទុនធំៗខ្លះក៏ពិតមែន ប៉ុន្តែបើចាប់អារម្មណ៍មកក្រុមហ៊ុន ដង្ខៅ ឯណេះវិញ គឺកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ បានបើសម្ពោធដីឡូតិ៍សាខាទី៤ របស់ខ្លួន ដែលមានឈ្មោះថា ”គម្រោងដំណាក់ត្រាច” លើទំហំផ្ទៃដី១០ហិកតារនៅភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក គល់ តុលា អគ្គនាយកក្រុមហ៊ុនដង្ខៅ អ៊ិនវេសម៉ិន ឯ.ក បានលើកឡើងថា បើទោះបីជាកូវីដ មិនទាន់ស្ងាត់មែន ប៉ុន្ដែការលក់ដីឡូតិ៍របសើក្រុមហ៊ុនលោក គឺនៅតែមានសន្ទុះខ្លាំង និងទទួលបានការគាំទ្រពីអតិថិជនច្រើនហើយលោកមើលឃើញថា ទីតាំងថ្មីនេះកាន់តែមានផ្ទះប្រជាជននៅជុំវិញ ចំណែកនៅខាងក្រោយមានសន្ទះខ្លាំងថែមទៀត ខណៈទីតាំងនេះ គឺមានផ្ទៃដី១២០ហិកតា ជាគម្រោងសួនឧស្សាហកម្មរបស់ជនបរទេស ហេតុនេះហើយទើបលោកមិនបារម្ភចំពោះការបើកលក់នៅទីនេះ ទាំងដែលជំងឺកូវីដ-១៩ នៅមិនទាន់ស្ងាត់នៅឡើយ។


លោក គល់ តុលា បញ្ជាក់ទៀតថា ទីតាំងទី៤របស់ដីឡូតិ៍ក្រុមហ៊ុនលោកនេះ គឺមានផ្ទៃដីជាង១០ហិកតា ដែលបែងចែកជាគ្រុបAមាន៥ហិកតា សម្រាប់ពុះជាង២០០ឡូតិ៍ លក់ក្នុងតម្លៃ១ឡូតិ៍ ចាប់ពី៧ ៥០០ដុល្លារឡើងទៅ, ចំណែកគ្រុប B លោកគ្រោងសង់ផ្ទះល្វែងសម្រាប់លក់។ លោកថា នៅឆ្នាំ២០២១នេះ ដីឡូតិ៍នឹងមានសន្ទុះឡើងវិញហើយដែលគម្រោងថ្មីនេះ លោកប្រើពេលតែ២ខែទេ សម្រាប់លក់ឲ្យអស់ ព្រោះថា ដីដែលលោកដាក់លក់នេះ មានភ្ជាប់ប្រព័ន្ធទឹក លូ និងភ្លើងសូឡា រួចជាស្រេច ហើយទីតាំងនេះ លោកក៏មានគម្រោងសង់ផ្ទះលំហែនៅទីនេះដែរ ហើយពេលចេញជារូបរាងនោះលោកជឿថា ដីនេះនឹងឡើង១ឡូតិ៍ ១៥០០០ដុល្លារជាមិនខាន។



បន្ថែមពីនេះ លោក គល់ តុលា បានអះអាងដែរថា ការសម្ពោធគម្រោងដំណាក់កាលនេះ ចំថ្ងៃ៧មករា ដីឡូតិ៍លោក ក៏មានការប្រូម៉ូសិនពិសេសផងដែរ គឺអតិថិនជនកក់មុន៧០ភាគរយនៃតម្លៃដី១ឡូតិ៍នោះពួកគាត់ ទទួលបានម៉ូតូហុងដា ស៊េរីឆ្នាំ២០២១មួយគ្រឿង ដែលកាដូនេះ មានរយៈពេល៧ថ្ងៃចាប់ពីថ្ងៃសម្ពោធ។ ក្រុមហ៊ុនដង្ខៅ អ៊ិនវេសម៉ិន ឯ.ក បានចែងជាដង្ខៅ Investment ដែលបង្កើតឡើងនៅឆ្នាំ២០២១ និងដង្ខៅគ្រុប ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងនោះមានសេវាកម្មអចលនទ្រព្យ, Investment, Jean និងលក់ថ្មជាដើម៕
អត្ថបទពាណិជ្ជកម្ម

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?