Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រកូរ៉េ ចុះកិច្ចព្រមព្រៀងលើការកែលម្អការថែទាំសុខភាពនៅកម្ពុជា

បានផុស

នៅ

មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូន ឆាន់យ៉ាង នៃប្រទេសកូរ៉េខាងត្បូង
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាដើម្បីកែលម្អការថែទាំសុខភាពនៅកម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ រវាងលោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង ជាមួយលោកសាស្ត្រាចារ្យ Kyoil Suh ប្រធានក្រុមប្រឹក្សា​ភិបាល មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូន ឆាន់យ៉ាង នៅមន្ទីរពេទ្យព្រះអង្គឌួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ លូ លីឃាង បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសហប្រតិបត្តិនេះ គឺដើម្បីកែលម្អការថែទាំសុខភាព​នៅកម្ពុជា ដោយផ្អែកលើស្មារតី SCHM «ស្រឡាញ់មនុស្ស» ព្រមទាំងផ្តោតសំខាន់ក្នុងការផ្តល់ជំនួយសម្ភារៈបរិក្ខារ, កម្មវិធីបណ្តុះបណ្តាល វេជ្ជបណ្ឌិតគិលានុបដ្ឋាយិកា អ្នកគ្រប់គ្រង និងសន្និសីទអន្តរជាតិរួម។

លោកសាស្ត្រាចារ្យ បានបន្តថា កន្លងមកមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូន ឆាន់យ៉ាង ធ្លាប់មានកិច្ច​សហប្រតិបត្តិការជាមួយមន្ទីរពេទ្យព្រះអង្គឌួង និងធ្វើការងាររួមគ្នាលើវិស័យសុខាភិបាល ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ និងសូមថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យដែលបន្តកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យព្រះអង្គឌួងជាមួយ​នឹងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង។

ជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ Kyoil Suh ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ​ ស៊ូនឆាន់យ៉ាង បានមានប្រសាសន៍ថា តាមរយៈMOU នាថ្ងៃនេះ ជាកាដូមួយដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការ។ លោកសាស្ត្រាចារ្យបានបន្តថា «យើងចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងឆ្នាំ២០១៨ ជាក់ស្តែងដោយមានការរំខានពីជំងឺរាតត្បាតជាសកលមេរោគកូវីដ-១៩ គឺមានការលំបាកខ្លាំងក្នុងការដំណើរការ។ ជាពិសេសក្នុងកំឡុងពេលនៃMOU យើងបានទទួលគម្រោង និងសិក្សាពីភាគីកម្ពុជា ជាពិសេសលើការបង្កើតផ្នែកគិលានុបដ្ឋាក និងការការពារជំងឺឆ្លងនៅក្នុងមន្ទីរពេទ្យកិច្ចការទាំងអស់នេះ គឺថ្នាក់ដឹកនាំបានធ្វើការសិក្សារួចរាល់ហើយ»។

ក្នុងនាមលោកសាស្ត្រាចារ្យ ជាអ្នកគ្រប់គ្រងលើការងារថែទាំ ក៏ដូចជាគិលានុបដ្ឋាកលោកគិតថាជាទិសដៅមួយដ៏សំខាន់របស់មន្ទីរពេទ្យដែលយើងត្រូវយកចិត្តទុកដាក់រួមគ្នាក្នុងការទប់ស្កាត់នូវការឆ្លងមេរោគនៅក្នុងមន្ទីរពេទ្យ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១១ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម