Connect with us

ព័ត៌មានជាតិ

ខេត្ត​ស្វាយរៀង​ដាក់​គោលដៅ​សម្រេច​ឲ្យបាន​គ្រប់​ភូមិ មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ត្រឹម​ឆ្នាំ​២០២៣

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បាន​រៀបចំ​ផែនការ​សម្រេច​ឲ្យ​បាន​គ្រប់​ភូមិ​ទូទាំង​ខេត្ត​ នឹង​​មានភ្លើង​អគ្គិសនីប្រើប្រាស់​ត្រឹម​ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​របាយការណ៍​សមិទ្ធផល​រយៈពេល ៥ ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង។

ខេត្ត​ស្វាយរៀង​មាន​ភូមិ​សរុប ៦៩០ ភូមិ មាន ៦៨ ឃុំ​/សង្កាត់ មាន ០៦ ស្រុក​និង​ក្រុង​ចំនួន​ពីរ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ៦២ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ​ថាមពល​អគ្គិសនីបាន​តភ្ជាប់​បណ្ដាញ​ពី​ខេត្ត​រហូត​ដល់​ក្រុង​ស្រុក​ឃុំ​សង្កាត់​និង​ភូមិ​មួយ​ចំនួន ហើយ​តាម​ផែនការ​នៅឆ្នាំ២០២៣ នឹង​ពង្រីក​ឲ្យ​បាន​គ្រប់​ភូមិ​ទូទាំង​ខេត្ត។

​​អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់​ថា ថាមពលអគ្គិសនី​ដែល​កំពុង​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​បានមកពី​ ៣ ប្រភព​គឺ​ប្រទេស​វៀតណាម ពី​រាជធានី​ភ្នំពេញ និង​ផលិត​ផ្ទាល់ខ្លួន ដោយ​តម្លៃ​ប្រើប្រាស់​​គឺ ៦៥០ រៀល​ក្នុង ១ គីឡូវ៉ាត់ម៉ោង។

ខេត្ត​ស្វាយរៀង​​មាន​សក្តានុពលលើ ៣ វិស័យធំៗ​​គឺ​កសិកម្ម កសិឧស្សាហកម្ម និង​ឧស្សាហកម្ម។ ​ខេត្ត​មានរោងចក្រសហគ្រាស ឧស្សាហកម្ម ពាណិជ្ជកម្ម​ទេសចរណ៍ ​សណ្ឋាគារ​និង​គ្រឹះស្ថានសរុប ២៦៤ កន្លែង។

តាមរយៈ​គោលនយោបាយ​លើកទឹកចិត្ត និងការបង្កើតឲ្យមានបរិយាកាសអនុគ្រោះ ខេត្តស្វាយរៀង​មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ​មាន​ចំនួន ៨ កន្លែង​រួមមាន៖

– តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន

– តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត

– តំបន់សេដ្ឋកិច្ចពិសេស សានតុង

– តំបន់សេដ្ឋកិច្ចពិសេស នាគរាជ

– តំបន់សេដ្ឋកិច្ចពិសេស ឈីលូ

– តំបន់សេដ្ឋកិច្ចពិសេស ហាយផាក

– តំបន់សេដ្ឋកិច្ចពិសេស អ៉ិនធ័រវៀ អូតូម៉ូបាល អ៉ិនផាសស្ទ្រីខមផ្លេកស៍

– និងតំបន់សេដ្ឋកិច្ចពិសេសជីហ្គារីសជៀនពុចាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម