ព័ត៌មានជាតិ
តើអ្វីទៅជា«ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍»?
បន្ទាប់ពីការប្រកាសជាផ្លូវការលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របាក់ឌុប ជាដំណាក់កាលបន្ត គឺសិស្សានុសិស្សដែលទើបប្រឡងទាំងអស់ នឹងត្រូវស្វែងរកជំនាញសិក្សាបន្តនៅកម្រិតឧត្តមសិក្សា ខណៈសព្វថ្ងៃនេះ នៅកម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាជាច្រើនត្រូវបានបង្កើតឡើងទាំងរដ្ឋ និងឯកជន។

នៅក្នុងនោះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលមានអាយុកាលដ៏យូរមួយរបស់កម្ពុជាប្រកបដោយគុណវឌ្ឍន៍នៃការអប់រំ និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ គឺជាផ្នែកមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបណ្តុះបណ្តាលធនធានមនុស្សនាំមុខគេនៅក្នុងប្រទេសកម្ពុជា ផ្នែកប្រព័ន្ធផ្សព្វផ្សាយ ទំនាក់ទំនង និងសារព័ត៌មាន សម្រាប់កម្រិតបរិញ្ញាបត្រ។
ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ត្រូវបានបែងចែកជាពីរប្រភេទ គឺប្រភេទថ្នាក់អាហារូបករណ៍ និងប្រភេទថ្នាក់បង់ថ្លៃ។ លក្ខខណ្ឌនៃថ្នាក់អាហារូបការណ៍ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) មានអាយុមិនលើសពី ២២ឆ្នាំ ហើយត្រូវឆ្លងកាត់ការប្រឡងចូល និងវគ្គសម្ភាសន៍ផ្ទាល់មាត់។ ដោយឡែក ថ្នាក់បង់ថ្លៃ បេក្ខជនត្រូវមានចំណាប់អារម្មណ៍លើជំនាញប្រព័ន្ធផ្សព្វផ្សាយ ចំណេះដឹងផ្នែកវប្បធម៌ទូទៅ ចេះភាសាអង់គ្លេស ឆ្លងកាត់ការប្រលងចូល តាមរយៈវិញ្ញាសាសំណេរ និងសម្ភាសន៍ផ្ទាល់មាត់ ហើយតម្លៃនៃការសិក្សា គឺ៦៥០ដុល្លារក្នុងមួយឆ្នាំ។

ក្រោយបញ្ចប់ការសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និស្សិតទាំងអស់ នឹងទទួលបានជម្រើសទីផ្សារការងារយ៉ាងសម្បូរបែប ជាអាទិ៍ ផលិតករភាពយន្តឯកសារ អ្នកនាំពាក្យ អ្នកថតរូបសារព័ត៌មាន អ្នកសរសេរសាច់រឿង អ្នកកាសែត អ្នករាយការណ៍ព័ត៌មាន និពន្ធនាយកអង្គភាពសារព័ត៌មាន អ្នកស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយ មន្ត្រីទំនាក់ទំនងសាធារណៈ អ្នកបង្កើតមាតិកា អ្នកផលិតវីដេអូ អ្នកកែវីដេអូ និងជាអ្នកជំនាញផ្សាយពាណិជ្ជកម្ម ជាដើម៕


ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៦ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់