ព័ត៌មានជាតិ
មិនចប់ត្រឹមហ្នឹងទេ! អធិការរង់ចាំពាក្យបណ្តឹង ករណីហិង្សាលើជនរងគ្រោះរហូតដល់ដេកពេទ្យ
លោក ភី ឆុន អធិការនគរបាលស្រុកសំរោង បានថ្លែងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ថា ពេលនេះសមត្ថកិច្ចកំពុងរង់ចាំពាក្យបណ្តឹងរបស់ក្រុមគ្រួសាររងគ្រោះ ដែលបានចោទប្រកាន់ថា មន្ត្រីជលផលបានវាយដំរហូតដល់ក្បែរស្លាប់ ហើយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រនោះ។
លោកអធិការបានបញ្ជាក់ថា សមត្ថកិច្ចរង់ចាំតែពាក្យបណ្តឹងរបស់គ្រួសារជនរងគ្រោះប៉ុណ្ណោះ ហើយនៅពេលដាក់ពាក្យបណ្តឹងភ្លាម សមត្ថកិច្ចនឹងចុះធ្វើការស៊ើបអង្កេតតែម្តង។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៦ ខែមករា មានបុរសម្នាក់ដែលមានអាយុ៤០ឆ្នាំ រស់នៅភូមិព្រៃផ្គាំ(គ) ស្រុកអង្គរបុរី បានរងរបួសធ្ងន់ក្នុងសភាពដូចត្រូវគេវាយដំ ដោយត្រូវបានមន្ត្រីជលផលបញ្ជូនយកទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក បុរសរូបនោះក៏ត្រូវបានក្រុមគ្រួសារបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

តាមរយៈបងថ្លៃជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភឹម វី អាយុ ៤០ ឆ្នាំ នៅយប់កើតហេតុនោះ ជនរងគ្រោះ រួមជាមួយអ្នកភូមិចំនួន២នាក់ទៀត បានចេញទៅឆក់ត្រីនៅចំណុចកោះអញ្ចាញ ស្ថិតនៅក្នុងឃុំទ្រា ស្រុកសំរោង, ហើយនៅពេលនោះ ក៏មានទូករបស់មន្ត្រីជលផល ដែលដឹកនាំដោយលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ បានមកដល់ ពេលនោះអ្នកភូមិ២នាក់ទៀត ក៏បានរត់រួចដោយនៅសល់តែជនរងគ្រោះ ត្រូវបានគេចាប់យកទៅ ហើយក្រោយមកទើបមានគេទូរសព្ទឲ្យទៅមើលជនរងគ្រោះនៅមន្ទីរពេទ្យ ដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរដូចត្រូវគេវាយ។
យ៉ាងណាក៏ដោយ ចំពោះករណីនេះ បើតាមលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខថា នេះគឺជាករណីទូកបុកគ្នា។ លោកថា នៅយប់នោះ លោករួមជាមួយក្រុមការងារបានបើកទូកល្បាត ហើយក៏មានទូកមួយបានមកបុកទូករបស់លោក បន្ទាប់មកលោកក៏បត់ទូកត្រឡប់មកវិញ ដើម្បីសួរនាំ ហើយក៏ឃើញមនុស្ស២នាក់បានហែលទឹករត់ ដោយប្រហែលគេខ្លាចក្រុមលោកចាប់ ព្រោះគេប្រព្រឹត្តបទល្មើសនេសាទ បន្ទាប់មកលោកក៏ឃើញជនរងគ្រោះរងរបួស ហើយលោកក៏បានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ព្រមទាំងស្វែងរកគ្រួសារជនរងគ្រោះផងដែរ។ លោកនៅតែបញ្ជាក់ថា ករណីនេះ គឺជាគ្រោះថ្នាក់ចរាចរណ៍ មិនមែនជាករណីហិង្សានោះឡើយ។
សម្រាប់លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានមានប្រសាសន៍ថា តាមរបាយការណ៍ដែលលោកទទួលបានករណីនេះ គឺជាករណីទូកបុកគ្នា តែប្រសិនបើមន្ត្រីរបស់លោកបានប្រើហិង្សាលើជនរងគ្រោះ ដូចការចោទប្រកាន់មែន លោកនឹងចាត់វិធានការតាមច្បាប់៕
អត្ថបទ៖ វីរៈ
សូមចុចអាន៖ បុរសម្នាក់ ត្រូវបានក្រុមមន្ត្រីជលផលវាយរហូត បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់