ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យពន្លឿនចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋដែលនៅសេសសល់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បញ្ជាទៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ឲ្យពន្លឿនចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី ២៧ ខែធ្នូនេះថា តាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គឺបង្ហាញថា បានចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៧លានប័ណ្ណ ស្មើនឹង ៩៦.០២ភាគរយ នៃចំនួនក្បាលដីប៉ានស្មានចំនួន ៧លានក្បាលដី ហើយនឹងខិតខំដោះស្រាយឲ្យបាន ១០០ភាគរយ នៅឆ្នាំ ២០២៣ខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានទទូចឲ្យក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ធ្វើកិច្ចការងារនេះឲ្យបានសម្រេចដូចដែលបានគ្រោងទុក។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «ចំណុចសេសសល់របស់យើង វានៅមិនច្រើនទេ វានៅតិចណាស់ ប៉ុន្តែយើងហាក់ដូចជាកន្លែងខ្លះពន្យានូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬការធ្វើកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដោយដាច់ដោយដុំក្ដី គឺហាក់ដូចជានៅទ្រឹង ឬធ្វើដែរក៏ប៉ុន្ដែធ្វើដោយមិនមានគេហៅថា មិនមានការជំរុញ គឺមិនមានការសម្ទុះ ដែលធ្វើឲ្យប្រជាជនរង់ចាំរឿងនេះ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ក៏មានប្រជាជនមួយចំនួន បានលើកឡើងស្នើសុំត្រង់មកកាន់សម្ដេចតាមរយៈហ្វេសប៊ុកផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក ជា សុផារ៉ា បញ្ជាទៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ទាំងអស់ឲ្យពន្លឿនការចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលនៅសេសសល់ ហើយការងារនេះអភិបាលរាជធានី-ខេត្ត ក៏ត្រូវយកចិត្តទុកដាក់ទៅលើរឿងនេះ ដែលជារឿងចាំបាច់របស់ប្រជាពលរដ្ឋ ហើយជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់