Connect with us

ព័ត៌មានជាតិ

ការចិញ្ចឹមត្រីក្នុងស្ទឹងសង្កែនឹងបញ្ឈប់ទាំងស្រុង ក្រោយទុកឲ្យប្រមូលផលហើយ

បានផុស

នៅ

ប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យលើការចិញ្ចឹមត្រីក្នុងស្ទឹងសង្កែថា បានត្រូវរូវគ្នាជាមួយមន្ត្រីនៃមន្ទីរជលផលខេត្តទើបមានការកើតឡើងយ៉ាងអនាធិបតេយ្យជាច្រើនកន្លែងនៅប៉ែកខាងលើនៃដងស្ទឹងសង្កែ ចាប់ពីចំណុចភូមិចិនរហូត ដល់​ភូមិកំពង់ពិល ដោយមិនគិតអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងការបំពុលបរិស្ថានដល់ទឹកដងស្ទឹងសង្កែដែលមានការប្រឈមចំពោះសុខភាពពលរដ្ឋដែលរស់នៅប៉ែក ខាងក្រោមនៃស្ទឹងសង្កែដែលធ្លាប់បានប្រើប្រាស់ទឹកប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនៃមន្ទីរបរិស្ថានខេត្តបញ្ជាក់ថា ពិតជាមានការប៉ះពាល់ធ្ងន់ធ្ងរណាស់មិនអាចទទួលយកបានឡើយ។

ជុំវិញការចិញ្ចឹមត្រីក្នុងដងស្ទឹងសង្កែនេះ បើយោងតាមសម្តីលោក ជួង សុភា ប្រធានខណ្ឌរដ្ឋបាលជលខេត្តបាត់ដំបង បានប្រាប់ដល់អ្នកសារព័ត៌មានកន្លងមកថា បែរចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋចាប់ពីភូមិចិនទៅ​មានប្រមាណជិត៥០ទីតាំងដែល​កំពុងចិញ្ចឹមត្រីប្រភេទដូចជា ត្រីក្រហម និងត្រីឡាត្យា អស់រយ:ពេលយូរឆ្នាំមកហើយចន្លោះពីឆ្នាំ ២០១៧-២០២២​។ កាលណោះវាមានទំហំតិចតូចប៉ុណ្ណោះ ដោយក្នុងបែរនិមួយៗមានការចិញ្ចឹមត្រីប្រហែល​៥០០០​ក្បាល​ប៉ុណ្ណោះ។

លោក ជួង សុភា ទទួលស្គាល់ថា ការចិញ្ចឹមត្រីប្រើចំណីបែបនេះពិតជាមានផលប៉ះពាល់ដល់ទឹកស្ទឹងពិតមែន។

មហាជននិងពលរដ្ឋថា លោកប្រធានមន្ទីររូបនេះនិយាយឲ្យតែផុតពីមាត់ ខណះដែលដឹងថាមានផលប៉ះពាល់ហើយមិនព្រម​​អនុវត្តបង្ក្រាបទុកទាល់តែមានទំហំធំហើយប៉ះពាល់បរិស្ថានទឹកកាន់តែធ្ងន់ធ្ងររហូតមកដល់ពេលនេះ ក្រសួងគួរពិនិត្យលើការងាររបស់មន្ត្រីរូបនេះ ។

​កាលពីថ្ងៃទី ២០ខែធ្នូ ឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បាន​ចុះទៅ​ពិនិត្យដល់ទីតាំងផ្ទាល់ដោយ​ក្នុង​នោះ​ក៏​មានការចូលរួមពីមន្ទីររបរិស្ថាន មន្ទីរកសិកម្ម រួមទាំង​មន្ត្រី​មន្ទីរនិងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

ថ្មីៗនេះដែរ​រដ្ឋបាលខេត្តក៏​បានបើកកិច្ចប្រជុំមួយ ដោយ​ឯកភាពគ្នាលើគោលការមួយពាក់ព័ន្ធករណីខាងលើដោយទុកឱកាសឲ្យអ្នកដែលបានចិញ្ចឹមហើយបានប្រមូលផលសិន ទើបធ្វើការបញ្ឈប់ការចិញ្ចឹមបន្តទាំងស្រុងតែម្តង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៥ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៦ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម