ព័ត៌មានជាតិ
តុលាការសហរដ្ឋអាមេរិក បានដោះលែងលោក គ្រី ម៉ះផល ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ព្រឹកនេះ
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ត្រូវនឹងល្ងាចថ្ងៃទី២៧ ខែធ្នូ ម៉ោងនៅសហរដ្ឋអាមេរិក លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីបានឆ្លងកាត់ការតស៊ូតាមផ្លូវច្បាប់ ដ៏ស្វិតស្វាញ ដោយមានមេធាវីអាមេរិកចំនួន២រូប ជួយការពារក្តី នៅតុលាការអាមេរិក តាមរយ:ការជួយជ្រោមជ្រែងចាំបាច់ និងទាន់ពេលវេលាពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងកសិកម្មកម្ពុជា។

បើតាមក្រសួងកសិកម្ម ការធានាបាននូវយុត្តិធម៌សម្រាប់មន្ត្រីកម្ពុជាទាំងអស់ រួមទាំងលោក គ្រី ម៉ះផល ដែលជួបបញ្ហាក្នុងពេលបំពេញបេសកកម្មនៅបរទេស ដើម្បីផលប្រយោជន៍ជាតិ គឺជាកាតព្វកិច្ចរបស់ រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងបានគូសបញ្ជាក់ថា នេះគឺជាជំហានដ៏វិជ្ជមានមួយដែលទើបសម្រេចបាន និងជាដំណឹងដ៏រីករាយ សម្រាប់លោក ម៉ះផល និងក្រុមគ្រួសារ ជាពិសេសកូនៗរបស់លោក ក្រោយពីបែកគ្នា និងខកខានមិនបានទាក់ទងគ្នា អស់រយ:ពេលជាងមួយខែកន្លងមក។
ករណីលោក ម៉ះផល នឹងត្រូវឆ្លងកាត់នីតិវិធីតាមផ្លូវតុលាការ ជាបន្តបន្ទាប់ទៀត នៅសហរដ្ឋអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ជំនួយផ្លូវច្បាប់ និងការគាំទ្រចាំបាច់ដល់លោក ម៉ះផល រហូតសំណុំរឿងនេះឈានដល់ទីបញ្ចប់ ដើម្បីស្វែងរកយុត្តិធម៌ ជូនលោក។
សូមបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់កម្ពុជា ២រូប ក្នុងចំណោមមនុស្ស៨នាក់ ត្រូវបានក្រសួងយុត្តិធម៌អាមេរិក ចោទប្រកាន់ក្នុងសំណុំរឿងជួញដូរសត្វស្វាក្តាម ដែលគេស្គាល់ថា ជាពូជសត្វព្រៃដ៏កម្រ និងជិតផុតពូជ ចូលទៅទឹកដីអាមេរិក៕


-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?