ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ ប្រគល់ម៉ូតូដល់សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ចំនួន ២២នាក់ តាមការសន្យាហើយ
ដូចការសន្យា! លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានប្រគល់ម៉ូតូដល់សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ចំនួន ២២នាក់ នៅក្នុងខេត្តកំពង់ស្ពឺ។

កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ដែលជាសម័យប្រឡងបាក់ឌុបឆ្នាំ ២០២២ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសន្យាថា នឹងផ្ដល់រង្វាន់សម្រាប់សិស្សប្រឡងជាប់និទ្ទេស A ដូចរៀងរាល់ឆ្នាំដដែល។ ជាលទ្ធផល នៅខេត្តកំពង់ស្ពឺ មានសិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ចំនួន ២២នាក់។

នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រគល់ម៉ូតូដែលជារង្វាន់លើកទឹកចិត្តជូនសិស្សប្រឡងជាប់និទ្ទេស A ចំនួន ២២នាក់ ដោយក្នុងម្នាក់ៗ ម៉ូតូមួយគ្រឿង តាមការសន្យារួចហើយ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានសរសេរនៅលើគណនីហ្វេសប៊ុកថា សម្រាប់សិស្សានុ-សិស្ស ដែលប្រឡងមិនជាប់ ប្រសិនបើអាចសូមទៅរៀននៅសាលា “មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈរលាំងឈូក”។

បើតាមលោក វ៉ី សំណាង មជ្ឈមណ្ឌលវិជ្ជាជីវៈរលាំងឈូកនេះ រៀនមិនគិតថ្លៃនោះទេ ព្រមទាំងមានអាហារ ៣ពេល សម្រាប់សិស្សានុ-សិស្ស ផងដែរ។ លោកថា ចំណាយរយៈពេល ២ឆ្នាំ សិស្សានុ-សិស្ស នឹងទទួលបានសញ្ញាបត្រ បរិញ្ញាបត្ររង៕



-
សន្តិសុខសង្គម១៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង