Connect with us

ព័ត៌មានជាតិ

ស្ពានអាកាសក្បាលថ្នល់ ផ្លូវ ៦០ ម៉ែត្រ ចាប់ផ្ដើមដំណើរការខួងគ្រឹះហើយ នឹងក្លាយជាស្ពានអាកាសដំបូងមានរង្វង់មូលលើអាកាស

បានផុស

នៅ

ស្ពាន​អាកាស​ផ្លូវ ៦០ ម៉ែត្រ ក្បាលថ្នល់ ដែល​មាន​ទីតាំង​ប្រសព្វ​រវាង​មហាវិថី​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស និង​វិថី​កងយោធពលខេមរភូមិន្ទ (ផ្លូវ​លេខ ២៧១) បាន​ចាប់ផ្ដើម​ដំណើរការ​ខួង​គ្រឹះ​ហើយ នឹង​ក្លាយ​ជា​ស្ពាន​អាកាស​ដំបូង​មាន​រង្វង់​មូល​លើ​អាកាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ធ្នូ​នេះ​ថា ៖ ស្ពាន​អាកាស​ក្បាលថ្នល់​ថ្មី​មួយទៀត​នៅ​ចំណុចប្រសព្វ​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស និង​វិថី​កងយោធពលខេមរភូមិន្ទ ស្ថិត​ក្នុង​ខណ្ឌ​ចំការមន និង​ខណ្ឌ​មានជ័យ​នេះ បាន​ចាប់ផ្ដើម​ការដ្ឋាន​ហើយ តែ​នៅ​ក្រោយ​ចូល​ឆ្នាំ​ថ្មី​សកល​ឆ្នាំ ២០២៣ ទើប​គ្រឿងចក្រ​ច្រើន​គ្រឿង​សម្រុក​ចូល​ក្នុង​ការដ្ឋាន​តែម្ដង។

ស្ពាន​អាកាស​ថ្មី​មួយទៀត​នេះ ត្រូវ​បាន​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​លោកស្រី រួម​ជាមួយ​នឹង​មន្ត្រី អាជ្ញាធរ​ដែនដី អញ្ជើញ​ជា​អធិបតី ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី កាលពី​រសៀល​ថ្ងៃ​ទី ៣០ ខែ​សីហា ឆ្នាំ ២០២២ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី ៣១ ខែ​សីហា ឆ្នាំ ២០២២ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ថ្មី​នេះ​ផង​ដែរ។

គម្រោង​សាងសង់​ស្ពាន​អាកាស​នៅ​ចំណុចប្រសព្វ​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស និង​វិថី​កងយោធពលខេមរភូមិន្ទ ស្ថិត​ក្នុង​ខណ្ឌ​ចំការមន និង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​នេះ ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC ដោយ​គ្រោង​ចំណាយ​ថវិកា​ចំនួន ៣៦.៧៧៥.០០០ ដុល្លារ​អាមេរិក ប្រើប្រាស់​រយៈពេល​សាងសង់ ៣៦ ខែ។

លក្ខណៈ​បច្ចេកទេស នៃ​ផ្លូវថ្នល់​ផ្ទាល់​ដី ស្ពាន​អាកាស​ជាន់​ទី ១ និង​ជាន់​ទី ២ ៖

១.ផ្លូវ​ថ្នល់​ផ្ទាល់​ដី ៖ មាន​រង្វង់​មូល នៅ​ត្រង់​ចំណុច​ប្រសព្វ ដែល​បំបែក​ខ្នែង​ជា​បួន​ទិស​ផ្សេងគ្នា។ ១.១ រង្វង់​មូល ៖ (មាន​បរិមាត្រ ១៧៨ ម៉ែត្រ x ទទឹង ១១.៨៥ ម៉ែត្រ)។ កាំ​រង្វង់​ក្នុង ២០.០០ ម៉ែត្រ និង​កាំ​រង្វង់​ក្រៅ ៣៣.០០ ម៉ែត្រ ដែល​មាន​តួនាទី​ជា​រង្វង់​មូល​ដើម្បី​បែងចែក​ទិសដៅ​ចរាចរណ៍។ គន្លង​ចរាចរណ៍​មាន ៣ គន្លង​ផ្លូវ (សម្រាប់​រថយន្ត​មាន​ទំហំ ៣.៩៥ ម៉ែត្រ ក្នុង​មួយ​គន្លង)។ កម្ពស់​សុវត្ថិភាព ៥.០០ ម៉ែត្រ ផ្នែក​ឆ្លងកាត់​ក្រោម​ស្ពាន​អាកាស​ជាន់​ទី ១។ ១.២ ផ្លូវថ្នល់​ផ្ទាល់​ដី ៖ តាម​បណ្ដោយ​ស្ពាន និង​ក្រោម​ស្ពាន​ដែល​ត​ភ្ជាប់​ទៅ​នឹង​រង្វង់​មូល (មាន​ទទឹង ៧ ម៉ែត្រ)។

ទិសដៅ​ចរាចរណ៍ ៖ ផ្លូវ​ឯកទិស មាន​ទិសដៅ​ទៅ និង​មកពី​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស វិថី​កងយោធពលខេមរភូមិន្ទ ស្ពាន​ព្រះមុនីវង្ស និង​ផ្លូវជាតិ​លេខ ២។ គន្លង​ចរាចរណ៍ ៖ ២ គន្លង​ផ្លូវ (១ គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៥០ ម៉ែត្រ)។

២.ស្ពាន​អាកាស​ជាន់​ទី ១ ៖ ជា​ស្ពាន​រង្វង់​មូល នៅ​ត្រង់​ចំណុច​ប្រសព្វ ដែល​បំបែក​ខ្នែង​ជា​បួន​ទិស​ផ្សេង​គ្នា នៃ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ស្ពាន​ព្រះមុនីវង្ស មហាវិថី​ព្រះមុនីវង្ស និង​វិថី​កងយោធពលខេមរភូមិន្ទ។ ២.១ ស្ពាន​អាកាស​រង្វង់​មូល ៖ (មាន​បរិមាត្រ ១៧៨ ម៉ែត្រ x ទទឹង ១២.៨៥ ម៉ែត្រ)។ កាំ​រង្វង់​ក្នុង ២០.០០ ម៉ែត្រ និង​កាំ​រង្វង់​ក្រៅ ៣៣.០០ ម៉ែត្រ ដែល​មាន​តួនាទី​ជា​រង្វង់​មូល​ដើម្បី​បែងចែក​ទិសដៅ​ចរាចរណ៍។ គន្លង​ចរាចរណ៍ មាន ៣ គន្លង​ផ្លូវ (សម្រាប់​រថយន្ត​មាន​ទំហំ ៣.៩៥ ម៉ែត្រ ក្នុង​មួយ​គន្លង)។ កម្ពស់​សុវត្ថិភាព : ៥.០០ ម៉ែត្រ ផ្នែក​ឆ្លងកាត់​ក្រោម​ស្ពាន​អាកាស​ជាន់​ទី ២។ ២.២ ស្ពាន​អាកាស​ខ្នែង​A ៖ ឆ្ពោះ​ទៅ​ស្ពាន​ព្រះមុនីវង្ស (មាន​ប្រវែង ២០០ ម៉ែត្រ x ទទឹង ១១.៥០ ម៉ែត្រ) ទិសដៅ​ចរាចរណ៍ : ផ្លូវ​ទ្វេ​ទិស មាន​ទិសដៅ​ទៅ​មកពី​ស្ពាន​ព្រះមុនីវង្ស គន្លង​ចរាចរណ៍ : ៤ គន្លង​ផ្លូវ​ទៅមក (២ គន្លង​ទៅ និង ២ គន្លង​មក ដែល​ម្ខាង​មាន ១ គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៥០ ម៉ែត្រ + ១ គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត មាន​ទំហំ ១.៥០ ម៉ែត្រ)។ ២.៣ ស្ពាន​អាកាស​ខ្នែង​B ៖ វិថី​កងយោធពលខេមរភូមិន្ទ (មាន​ប្រវែង ២០០ ម៉ែត្រ x ទទឹង ៦.០០ ម៉ែត្រ) ទិសដៅ​ចរាចរណ៍ ផ្លូវ​ឯកទិស មាន​ទិសដៅ​ឆ្ពោះ​ទៅ​វិថី​កងយោធពលខេមរភូមិន្ទ។ គន្លង​ចរាចរណ៍ ២ គន្លង​ផ្លូវ (១ គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៥០ ម៉ែត្រ + ១ គន្លង​ផ្លូវ​សម្រាប់​ទោចក្រយានយន្ត មាន​ទំហំ ១.៥០ ម៉ែត្រ) ២.៤ ស្ពាន​អាកាស​ខ្នែង​C ៖ មហាវិថី​ព្រះមុនីវង្ស (​មាន​ប្រវែង ១៤៤ ម៉ែត្រ x ទទឹង ៦.០០ ម៉ែត្រ​)។ ទិសដៅ​ចរាចរណ៍ ផ្លូវ​ឯកទិស មាន​ទិសដៅ​មកពី​មហាវិថី​ព្រះមុនីវង្ស គន្លង​ចរាចរណ៍ ២ គន្លង​ផ្លូវ (១ គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៥០ ម៉ែត្រ + ១ គន្លង​ផ្លូវ សម្រាប់ទោ​ចក្រយានយន្ត​មាន​ទំហំ ១.៥០ ម៉ែត្រ​) ២.៥ ស្ពាន​អាកាស​ខ្នែង​D ៖ មហាវិថី​ព្រះមុនីវង្ស (មាន​ប្រវែង ១៦១ ម៉ែត្រ x ទទឹង ៦.០០ ម៉ែត្រ) ទិសដៅ​ចរាចរណ៍ ផ្លូវ​ឯកទិស មាន​ទិសដៅ​ឆ្ពោះ​ទៅ​មហាវិថី​ព្រះមុនីវង្ស គន្លង​ចរាចរណ៍ : ២ គន្លង​ផ្លូវ (១ គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៥០ ម៉ែត្រ + ១ គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត​មាន​ទំហំ ១.៥០ ម៉ែត្រ)។ ២.៦ ស្ពាន​អាកាស​ខ្នែង​E ៖ មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (មាន​ប្រវែង ១៥១ ម៉ែត្រ x ទទឹង ៦.០០ ម៉ែត្រ) ទិសដៅ​ចរាចរណ៍ ផ្លូវ​ឯកទិស មាន​ទិសដៅ​មកពី​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន គន្លង​ចរាចរណ៍ :២​គន្លង​ផ្លូវ (១ គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៥០ ម៉ែត្រ + ១ គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត មាន​ទំហំ ១.៥០ ម៉ែត្រ)។ ២.៧ ស្ពាន​អាកាស​ខ្នែង​F ៖ មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​មាន​ប្រវែង ១៣១ ម៉ែត្រ x ទទឹង ៦.០០ ម៉ែត្រ​) ទិសដៅ​ចរាចរណ៍ : ផ្លូវ​ឯកទិស មាន​ទិសដៅ​ឆ្ពោះ​ទៅ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន – គន្លង​ចរាចរណ៍ : ២ គន្លង​ផ្លូវ (១ គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.៥០ ម៉ែត្រ + ១ គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត​មាន​ទំហំ ១.៥០ ម៉ែត្រ​)។

៣.ស្ពាន​អាកាស​ជាន់​ទី ២ ៖ (មាន​ប្រវែង ១,២០០ ម៉ែត្រ x ទទឹង​ពី ១៤.០០ ម៉ែត្រ ទៅ ១៥.៨០ ម៉ែត្រ​) ទិសដៅ​ចរាចរណ៍ ផ្លូវ​ទ្វេ​ទិស មាន​ទិសដៅ​ទៅមក​រវាង មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន គន្លង​ចរាចរណ៍ : ៤ គន្លង​ផ្លូវ (២ គន្លង​ទៅ និង ២ គន្លង​មក ដែល​ម្ខាង​មាន ២ គន្លង​ផ្លូវ​សម្រាប់​រថយន្ត​មាន​ទំហំ ៣.២៥ ម៉ែត្រ ទៅ ៣.៧០ ម៉ែត្រ​) ធ្នឹម​ប្រអប់​ជា​បេតុង​អា​មេ ដែល​មាន​កម្ពស់ ១.៥០ ម៉ែត្រ សសរ​ស្ពាន​នីមួយៗ​ប្រើ​បេតុង ជាមួយ​នឹង​ជើងតាំង​កម្ពស់ ១.៥០ ម៉ែត្រ • ប្រភេទ​គ្រឹះ​ខួង (Bored pile) មាន​អង្កត់ផ្ចិត​ទំហំ ១.៥០ ម៉ែត្រ ទៅ ១.២០ ម៉ែត្រ និង​មាន​ជម្រៅ​ប្រមាណ ៥០ ម៉ែត្រ ជម្រាល​ទទឹង​ស្ពាន​: ២% ជម្រាល​បណ្ដោយ​ស្ពាន​: ៥% បង្កាន់ដៃស្ពាន​មាន​កម្ពស់ ១.១០ ម៉ែត្រ ល្បឿន​សុវត្ថិភាព​: ២០ គ​.ម​/​ម៉ោង ទៅ ៤០ គ​.​ម​/​ម៉ោង ទម្ងន់​ផ្ទុក​អនុញ្ញាត ៣០ តោន កម្ពស់​អនុញ្ញាត​: ៥.០០ ម៉ែត្រ • អ៊ុត​កៅស៊ូ AC កម្រាស់ ០.១០ ម៉ែត្រ ដាក់​ស្លាក​សញ្ញា​ចរាចរ និង​អ៊ុត​គំនូស​ចរាចរ​ដោយ​ប្រើ​ថ្នាំ​ទែ​រ​ម៉ូ​ប្លា​ស្ទឹ​ក រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក និង​បណ្ដាញ​លូ និង​កែសម្រួល​ចិញ្ចើម​ផ្លូវ​អម​សងខាង បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ និង​បំភ្លឺ​ស្ពាន រៀបចំ​សួនច្បារ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន ៧ កន្លែង នោះ​គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស ៧ មករា ស្ពាន​អាកាស ៥ មករា ស្ពាន​អាកាស​ស្តុប​ផ្សារ​ដី​ហុយ ស្ពាន​អាកាស​ចោមចៅ ស្ពាន​អាកាស​ផ្លូវជាតិ​លេខ ៥ គីឡូម៉ែត្រ​លេខ ៦ ដែល​កំពុង​មមាញឹក​ក្នុង​ការ​សាងសង់ ហើយ​ពេល​ស្ពាន​អាកាស​នេះ និង​ស្ពាន​អាកាស​ស៊ីន​ជូ​រី​ផ្លា​ហ្សា​រួចរាល់ រាជធានី​ភ្នំពេញ នឹង​មាន​ស្ពាន​អាកាស​ចំនួន ០៩ ដើម្បី​សម្រួល​ការ​កកស្ទះ​ចរាចរ​ជូន​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ៧ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានជាតិ៣០ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

ព័ត៌មានជាតិ៣៣ នាទីutes មុន

ប្រធានសភាស្នើ​ដល់កូរ៉េ​ឱ្យ​បង្កើន​ចំនួន​កូតា​ពលករ​ខ្មែរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

EU ចេញទណ្ឌកម្មថ្មីលើរុស្ស៊ី ​កំណត់គោលដៅលើ​ហិរញ្ញវត្ថុ និងថាមពល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម