ព័ត៌មានជាតិ
សាលា៩៩កន្លែង ក្នុងខេត្តកំពត ទទួលបានឧបករណ៍វាស់កម្ដៅ និងបាញ់ទឹកអាកុលស្វ័យប្រវត្តិ
ឧបករណ៍វាស់កម្ដៅ និងបាញ់ទឹកអាល់កុលស្វ័យប្រវត្តិ ត្រូវបានប្រគល់ជូនទៅសាលាបឋមសិក្សា និងមត្តេយ្យចំនួន៩៩កន្លែង នៅក្នុងខេត្តកំពត។
នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បាននាំប្រគល់ជូន និងបែងចែកឧបករណ៍វាស់កម្ដៅ និងបាញ់ទឹកអាល់កុលស្វ័យប្រវត្តិចំនួន ៩៩គ្រឿងដល់លោកគ្រូ អ្នកគ្រូ មកពីសាលាបឋមសិក្សា និងមត្តេយ្យសិក្សាចំនួន ៩៩កន្លែង ក្នុងស្រុកក្រុងទាំង៨ ក្នុងខេត្តកំពត ដើម្បីយកទៅប្រើប្រាស់។ បើតាមប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត លោក តាក់ ហាប់ បានឲ្យដឹងថា អំណោយឧបករណ៍វាស់កម្ដៅ និងបាញ់អាកុលស្វ័យប្រវត្តិទាំងអស់នេះ បែងចែកជូនដល់សាលាបឋមសិក្សា និងមត្តេយ្យសិក្សានៅតាមបណ្ដាក្រុងស្រុកចំនួន៩៩សាលា ក្នុងនោះ ក្រុងកំពតចំនួន ១៣សាលា ស្រុកទឹកឈូ ១៣សាលា ស្រុកកំពង់ត្រាច១២សាលា ស្រុកបន្ទាយមាសចំនួន១២សាលា ស្រុកអង្គរជ័យ១២សាលា ស្រុកដងទង់១២សាលា ស្រុកឈូក១៣ស្រលា និងស្រុកជុំគិរីចំនួន១២សាលា ហើយឧបករណ៍ទាំងនេះ គឺចែកទៅសម្រាប់តែសាលាគោលដៅប្រើប្រាស់ ដូចជាសម្រាប់ក្រុងកំពត ជូនដល់គ្រប់សាលាមត្តេយ្យសិក្សា និងស្រុកទាំង៧ ជូនទៅតែសាលានៅទីប្រជុំជនប៉ុណ្ណោះ ដោយសារចំនួនមានកំណត់។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា បញ្ហាជំងឺកូវីដ១៩ គឺបានរាតត្បាតជាសកលក្នុងពិភពលោក ហើយក្នុងនោះកម្ពុជាយើង ក៏បានរងនូវសម្ពាធដ៏អាក្រក់នៃជំងឺនេះ ផងដែរ ហើយប្រមុខរាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហានេះ។
សូមជម្រាបថា កន្លងមកការបើក ឬបិទសាលា គឺដោយសារ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ព្រួយបារម្ភចំពោះសុវត្ថិភាពសិស្ស ពិសេសសិស្សតូចៗនៅមិនទាន់មានការយល់ដឹង ចំពោះបញ្ហាការបង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះ។ ដូច្នេះអំឡុងពេលបើកសាលាឲ្យសិស្សរៀនវិញនេះ សូមលោកគ្រូអ្នកគ្រូ យកឧបករណ៍ទាំងនេះទៅប្រើប្រាស់ ឲ្យបានចំគោលដៅ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ១៩ មិនឲ្យឆ្លងរាលដាលចូលដល់ក្នុងសហគមន៍នៃខេត្តកំពត ជាដាច់ខាត៕
អត្ថបទ៖ សេង ណារិទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត