Connect with us

ព័ត៌មានជាតិ

ច្បាប់ចរា​ចរណ៍ផ្លូវគោកថ្មី ៖ អ្នកបើកបរយានយន្ដ ពេលរកឃើញសារធាតុញៀន នឹងត្រូវដកប័ណ្ណបើកបរ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានឲ្យដឹងថា នៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពី ចរា​ចរណ៍ផ្លូវគោកថ្មី នឹងមានការចែងថា អ្នកបើកបរយានយន្ដទាំងអស់​ មិនត្រូវស្ថិតក្នុងស្ថានភាពប្រើប្រា​ស់​គ្រឿងញៀននោះឡើយ ហើយពេលរកឃើញអ្នកបើកបរណាម្នាក់មានសារធាតុញៀន នឹងត្រូវដកប័ណ្ណបើកបរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ថ្មី កាលពីព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២នេះថា មូលហេតុ ដែលរាជរដ្ឋាភិបាលមិនធ្វើវិសោធនកម្មលើច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកបច្ចុប្បន្ន ពីព្រោះត្រូវវិសោធនកម្មច្រើនមាត្រាពេក រហូតដល់ជាង ៦០ភាគរយ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល សម្រេចរៀបចំសេចក្ដីព្រាងច្បាប់ថ្មី តែម្ដង។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា នៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក (ថ្មី) នេះ នឹងត្រូវចែងថា អ្នកបើកបរយានយន្ដទាំងអស់​ មិនត្រូវស្ថិតក្រោមស្ថានភាពស្រវឹង មិនត្រូវស្ថិតក្នុងស្ថានភាពប្រើប្រាស់គ្រឿង ញៀននោះឡើយ។ លើសពីនេះទៀត អ្នកបើកបរយានយន្ដ នឹងត្រូវតម្រូវឲ្យធ្វើតេស្ដរកសារធាតុញៀន ហើយលក្ខខណ្ឌនៃការធ្វើតេស្ដនេះ នឹងត្រូវកំណត់ក្នុងប្រកាសអន្តរក្រសួង។

សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងយ៉ាងដូច្នេះថា «លក្ខខណ្ឌ នៃការធ្វើតេស្ដគ្រឿងញៀន សម្រា​ប់​អ្នកបើកបរ យានយន្ដជាកាតព្វកិច្ច ចង់និយាយថា ជាកាតព្វកិច្ចនោះ នឹងកំណត់ដោយប្រកាសអន្តរក្រសួងរបស់ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ ហើយនឹងមានការជជែកពិភាក្សាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន»។

សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅដែលពេលច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី ចូលជាធរមាន និងចេញប្រកាសអន្តរក្រសួងរួចហើយនោះ មិនមែនតម្រូវឲ្យអ្នកបើកបរយានយន្ដគ្រប់រូប ត្រូវតែទៅធ្វើតេស្ដរកសារធាតុញៀនទាំងអស់គ្នានោះទេ ដោយអាចចាប់ផ្ដើមធ្វើទៅលើមជ្ឈដ្ឋានណាមួយ ដែលចាំបាច់ជាងគេមុន។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ឧទាហរណ៍ថា ដំបូងយើងចាប់ផ្ដើមពីគេហៅថា នែ៎មជ្ឈដ្ឋាន ណាដែលតម្រូវចាំបាច់ ឧទាហរណ៍ថា អ្នកបើកបរយានយន្ដធ្ងន់ យានយន្ដដែលដឹកជញ្ជូនធ្ងន់ ឬអ្នកបើកបរយានយន្ដដែលដឹកភ្ញៀវច្រើន ទេសចរណ៍អីជាដើម-ល- ដែលមានហានិភ័យខ្ពស់ យើងត្រូវនែ៎តម្រូវឲ្យគាត់ធ្វើតេស្ដមុន ឯសម្រាប់ទូទៅអាហ្នឹងជាជំហានបន្តបន្ទាប់ ដែលយើងគិតតាមស្ថានភាពជាក់ស្ដែង»។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា នៅពេលអាជ្ញាធរមានសមត្ថកិច្ច រកឃើញអ្នកបើកបរណាម្នាក់មានសារធាតុញៀន គឺអ្នកបើកបររូបនោះនឹងត្រូវដកប័ណ្ណបើកបរ។ ប៉ុន្តែនៅពេលធ្វើតេស្ដលើកក្រោយៗទៀត លែងមានសារធាតុ ញៀននឹងអនុញ្ញាតឲ្យបើកបរឡើងវិញ។

នៅក្នុងកិច្ចប្រជុំកាលពីព្រឹកមិញនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ ហើយសម្ដេចសង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្រ្តី នាពេលឆាប់ៗ។ សម្ដេច ក៏សង្ឃឹមថា ច្បាប់នេះនឹងបន្តបញ្ជូនទៅដល់ស្ថាប័នសភា នៅត្រីមាសទី ១ ឆ្នាំ ២០២៣ផងដែរ​៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំអធិការកិច្ច ត្រូវអនុវត្តកាតព្វកិច្ចដោយភាពម៉ឺងម៉ាត់ ពេលចុះតាមសហគ្រាស

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

ជីវិតកម្សាន្ដ២៤ នាទីutes មុន

តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ២៩ នាទីutes មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានជាតិ៣០ នាទីutes មុន

ស្ថាប័នហិរញ្ញវត្ថុពីរសហការគ្នា​ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម