Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពត រៀបចំបុណ្យឆ្លងឆ្នាំសាកល ៣ថ្ងៃ កាន់តែទាក់ទាញ

បានផុស

នៅ

អាជ្ញាធរខេត្តកំពត គ្រោងរៀបចំពិធីបុណ្យឆ្លងឆ្នាំសាកល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣ ដោយមានព្រឹត្តិការណ៍កម្សាន្តនៅខេត្តកំពតធំជាងកាលបុណ្យអុំទូក សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តកំពត លើកឡើងថា កំពុងរៀបចំកម្មវិធីបុណ្យឆ្លងឆ្នាំសាកល ធំជាងព្រឹត្តិការណ៍បុណ្យអុំទូកកន្លងមកនេះ និងមានកន្លែងកម្សាន្តជាច្រើនកន្លែង ដោយរំពឹងថា ជនរួមជាតិ ភ្ញៀវអន្តរជាតិ នឹងយកខេត្តកំពត ជាគោលដៅទេសចរណ៍សម្រាប់បុណ្យចូលឆ្នាំសាកលឆ្នាំ២០២២ ឈានចូល ឆ្នាំ២០២៣នេះ។

អាជ្ញាធរខេត្តកំពត សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរមកលេងកម្សាន្តខេត្តកំពតទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ចូលរួមសម្អាតបរិស្ថានដោយមិនត្រូវចោលសំរាមពាសវាលពាលកាល និងបានកោតសសើរដល់បងប្អូនដែលកន្លងមកបានចូលរួមថែរក្សាបរិស្ថាន និងសុំចូលរួមបន្តទៀត។

នាយករដ្ឋបាលខេត្ដកំពត បានប្រាប់ឱ្យដឹងថា រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត បានរៀបចំកម្មវិធីប្រណាំងទូកម៉ាស៊ីន និងប្រណាំងទូកអុំ ប្រជានេសាទរ មានចំនួន ១០៤គូ ស្មើនឹង ២០៨ទូក ដើម្បីបង្ហាញនៅតាមបណ្តោយធ្នេរខ្សាច់ កោះស្មៅ ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគាល ស្រុកទឹកឈូ។

អាជ្ញាធរបានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពត បានរៀបចំតុបតែងដាក់អំពូលភ្លើងពណ៌ចម្រុះលម្អតាមដងផ្លូវ និងតាមសួនច្បារ សណ្ឋាគារ មានភាពស្រស់ស្អាត និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសចរាចរណ៍ ដើម្បីប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយរីករាយ។

អាជ្ញាធរបានរៀបចំកន្លែងកម្សាន្តសម្រាប់ថ្ងៃឆ្លងឆ្នាំ ក្រៅពីកន្លែងដើរកម្សាន្តនៅតាមបណ្តោយមាត់ព្រែកមុខសាលាខេត្តកំពត ថែមទាំងមានការប្រគំតន្ត្រីនៅតាមទីតាំងមួយចំនួន និងមានរៀបចំបំភ្លឺភ្លើងនៅលើទូកទេសចរណ៍នៅតាមដងព្រែកកំពតផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម