ព័ត៌មានជាតិ
Metfone ជាស្លាកយីហោក្រុមហ៊ុនទូរសព្ទដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបាន Gold Play Button ពី YouTube
បន្ទាប់ពីបង្កើតបានរយៈពេល ៩ ឆ្នាំ ឆានល YouTube របស់ក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) ទទួលបាន Subscriber កើនឡើងដល់ជាង ១ លាននាក់ និងទទួលបាន Gold Play Button ពីក្រុមហ៊ុន YouTube។
នៅក្នុងប្រទេសកម្ពុជា ឆានល YouTube របស់មិត្តហ្វូន គឺជាឆានលមួយក្នុងចំណោមឆានលនៃម៉ាកយីហោផ្សេងទៀត ដែលជាឆានែលប្រភេទកម្សាន្តបែបចម្រុះ និងមានចំនួនអ្នកតាមដានច្រើនជាងគេ។ សមិទ្ធផលនេះគឺបានមកពីការខិតខំប្រឹងប្រែងផលិតមាតិកាស៊ីជម្រៅដើម្បីទៅដល់ទស្សនិកជន និងជាពិសេសសមស្របនឹងវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនផងដែរ។
ជាពិសេស ពានរង្វាន់នេះត្រូវបានគេចាត់ទុកជាសញ្ញាសម្គាល់ពិសេសសម្រាប់ការទំនាក់ទំនងនិងការផ្សព្វផ្សាយរូបភាពនៃម៉ាកយីហោរបស់ក្រុមហ៊ុនមិត្តហ្វូន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាសក្ខីភាពបញ្ជាក់ពីភាពពេញនិយមនៃឆានែល YouTube របស់ក្រុមហ៊ុនមិត្តហ្វូន និងភាពរស់រវើកនៃមាតិកាដែលមិត្តហ្វូនបានផលិត។

ក្នុងចំណោមនោះ អ្វីដែលពិសេសនោះគឺខ្សែវីដេអូគំនូរជីវចលដ៏ល្បី ក្រោមចំណងជើង «មាគ៌ាព្រះធម៌» ជាកម្មវិធីដែលមានខ្លឹមសារព្រះពុទ្ធសាសនា ដែលជួយផ្សព្វផ្សាយអំពើល្អ និងជំរុញចិត្តមនុស្សឲ្យធ្វើអំពើល្អ។ សម្រាប់ខ្សែវីដេអូដែលពេញនិយមមួយទៀតនៅលើ YouTube Channel របស់ក្រុមហ៊ុនមិត្តហ្វូននោះគឺវីដេអូគំនូរជីវចល «ក្រដាសស» ដែលជាកម្មវិធីអប់រំប្រចាំសប្តាហ៍ដែលផលិតដោយ ក្រុមហ៊ុនមិត្តហ្វូនដែលមានអ្នកទស្សនាដ៏ច្រើនលើសលប់។
ពីសេវាកម្ម និងមាតិកាឌីជីថល នៅឆ្នាំ២០២១ មិត្តហ្វូនបានឈ្នះពានរង្វាន់មាសសម្រាប់ការផលិតខ្សែវីដេអូអប់រំនិងមានការបណ្តុះបណ្តាលល្អបំផុតប្រចាំឆ្នាំពីកម្មវិធី Globee Awards សម្រាប់ខ្សែវីដេអូ មាគ៌ាព្រះធម៌។
ដោយឡែកនៅក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនមិត្តហ្វូនក៏បានឈ្នះពានរង្វាន់សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមល្អបំផុតប្រចាំឆ្នាំសម្រាប់កម្មវិធីទូរទស្សន៍ «នេះមិនមែនជាសុបិន» ពីកម្មវិធី Globee Awards ជាកម្មវិធីស្វែងរកសាច់ញាតិដែលបាត់បង់ក្នុងសម័យសង្គ្រាម។

យោងតាមការវិភាគរបស់ Channel’s analysis មកទល់ពេលនេះ ចំនួនអ្នកទស្សនាសរុបឈានដល់ជាង 332.6 លានដង និងម៉ោងទស្សនាកើនសរុបបានដល់ 16.6 លានម៉ោង។
បច្ចុប្បន្ននេះ ក្រុមហ៊ុនមិត្តហ្វូន បាននិងកំពុងផលិតមាតិកាកម្សាន្តជាច្រើនផ្សេងទៀតនៅលើ YouTube Shorts សម្រាប់ការផលិតវីដេអូខ្លីៗ ដែលជាយុទ្ធសាស្ត្រមួយក្នុងការផលិតមាតិកាចម្រុះនិងធ្វើឱ្យឆានលកាន់តែមានភាពទាក់ទាញ និងទទួលបានអ្នកទស្សនាកាន់ច្រើន។
ក្រៅពីនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ មិត្តហ្វូន ក៏ផ្ដោតលើការកសាង បង្កើតថ្មី និងបង្កើត ឆានល YouTube របស់ខ្លួនក្នុងទិសដៅបម្រើសង្គម និងបម្រើសហគមន៍ និងព្យាយាមនាំយកខ្លឹមសារសំខាន់ៗនៃវប្បធម៌ដ៏ល្អរបស់កម្ពុជាផ្សារភ្ជាប់ជាមួយប្រជាជនដើម្បីជាប្រយោជន៍វិជ្ជមានពីម្នាក់ទៅម្នាក់៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ