ព័ត៌មានជាតិ
ចម្ងាយផ្លូវនៅសល់ជាង ១ គីឡូម៉ែត្រពីកោះធំទៅក្អមសំណរ គ្រោងបញ្ចប់នៅឆ្នាំ២០២៣
អាជ្ញាធរខេត្តកណ្តាល បានដាក់ផែនការនឹងបញ្ចប់ការស្ថាបនាផ្លូវមួយខ្សែភ្ជាប់ពីស្រុកកោះធំទៅច្រកក្អមសំណរ ខណៈនៅសល់ប្រវែងជាង ១ គីឡូម៉ែត្រទៀតមិនទាន់រួចរាល់។
លោក នូវប៉េង ច័ន្ទតារា អ្នកនាំពាក្យសាលាខេត្តកណ្តាលបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះថា កំណាត់ផ្លូវនេះបានបើកការដ្ឋានសាងសង់តាំងពីឆ្នាំ ២០១៨ មានប្រវែងជាង ១០ គីឡូម៉ែត្រ មកដល់ពេលនេះនៅសល់ជាង ១ គីឡូម៉ែត្រទៀតមិនទាន់សាងសង់បញ្ចប់។

លោកថា ក្នុងប្រវែងផ្លូវជាង ១០ គីឡូម៉ែត្រ ដែលនៅសល់ជាង ១ គីឡូម៉ែត្រ លោកអភិបាលខេត្តបានដាក់ផែនការធ្វើយ៉ាងណាឲ្យរួចរាល់នៅឆ្នាំ២០២៣នេះ។ ផ្លូវដែលសល់ជាង ១ គីឡូម៉ែត្រនេះ ការសាងសង់បញ្ចប់ក៏មានប៉ះពាល់ដល់ផលដំណាំប្រជាពលរដ្ឋ ហើយអាជ្ញាធរកំពុងជំរុញដោះស្រាយឲ្យចប់សព្វគ្រប់។
មន្រ្តីខេត្តរូបនេះបានបញ្ជាក់ថា ដោយសារជាតំបន់លិចទឹកកំណាត់ផ្លូវថ្មីនេះត្រូវលើកឲ្យខ្ពស់ផុតពីទឹកហើយជាជំហានដំបូងត្រូវស្ថាបនាជាផ្លូវដីសិន ហើយអនាគតអាចនឹងលើកកម្រិតជាផ្លូវបេតុងតែម្តង។
កាលពីឆ្នាំ២០១៨ ជំនាន់លោក ម៉ៅ ភិរុណជាអភិបាលខេត្តកណ្តាល បានបើកការដ្ឋានស្ថាបនាមានប្រវែងជាង ១០ គីឡូម៉ែត្រ បំបែកចេញពីផ្លូវខេត្តលេខ ១១០ ចំណុចគីឡូម៉ែត្រលេខ៩០ ស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ទៅទល់ជាមួយផ្លូវលេខ១១៨ A ចំណុចគីឡូម៉ែត្រលេខ ៤៥ ស្ថិតក្នុងឃុំក្អមសំណរ ស្រុកលើកដែក។


ផ្លូវនេះមានសារសំខាន់តភ្ជាប់ពីតំបន់ប្រជុំជននៅស្រុកកោះធំទៅច្រកព្រំដែនក្អមសំណរក្នុងស្រុកលើកដែក ប្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម។
លោក នូវប៉េង ច័ន្ទតារាបានឲ្យកម្ពុជាថ្មីដឹងថា នៅខែនេះបងប្អូនអាចធ្វើដំណើរទៅលេងបានដើម្បីបានឃើញជាក់ស្តែងនិងអាចស្វែងយល់ពីតំបន់ព្រំដែនកម្ពុជាវៀតណាមផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


