ព័ត៌មានជាតិ
អ្នកត្រូវបានជ្រើសតាំងគួរឲ្យកត់សម្គាល់៣រូប សម្រាប់ជយលាភីពានរង្វាន់ពលរដ្ឋគំរូ Smart
អ្នករត់រយៈចម្ងាយឆ្ងាយ អ្នកជួយសហគមន៍ខ្មែរអ៉ីស្លាម និងអ្នកប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ដើម្បីផ្តល់ការអប់រំដល់កុមារក្រីក្រ ពលរដ្ឋទាំងនេះ គឺគ្រាន់តែជាបុគ្គលមួយចំនួនប៉ុណ្ណោះ ក្នុងចំណោមអ្នកដែលត្រូវបានជ្រើសតាំងដ៏គួរឲ្យកត់សម្គាល់បំផុតក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
យុទ្ធនាការស្វែងរកពលរដ្ឋគំរូរបស់ប្រទេសកម្ពុជា បានចាប់ផ្តើមកាលពីខែមុន ហើយថ្ងៃផុតកំណត់នៃការជ្រើសតាំង គឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ អ្នកដែលត្រូវបានជ្រើសតាំងជាជយលាភីពានរង្វាន់ពលរដ្ឋគំរូ Smart នឹងឈ្នះរង្វាន់ធំជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ។

លោក លី តុលា ដែលបានជ្រើសតាំងលោក អួន បឋម ដែលត្រូវបានគេស្គាល់តាមរយៈឈ្មោះក្រៅថា សាយ បានថ្លែងថា “ដោយសារតែសកម្មភាពដ៏អស្ចារ្យរបស់គាត់នឹងបង្ហាញផ្ទាល់ដល់យុវជនថា សកម្មភាពជួយដល់សង្គមសំខាន់ប៉ុណ្ណាមិនថាតូចឬធំក្តី។ ជាក្តីសង្ឃឹមសម្រាប់យុវជនជំនាន់ក្រោយ ជាពិសេស គឺកុមារ ដើម្បីឲ្យពួកគេទាំងអស់ទទួលបានឱកាសដូចគ្នា ធំធាត់ មានសុខភាពល្អ និងក្លាយជាយុវជនជំនាន់ក្រោយដ៏ល្អ”។ លោកបន្តថា នៅក្នុងខួបកំណើតអាយុ៣០ឆ្នាំនេះ លោកចង់ធ្វើអំពើល្អមួយដល់ប្រទេសជាតិរបស់គាត់។ លោកបញ្ជាក់ថា “សម្រាប់ខ្ញុំផ្ទាល់ គឺមានអារម្មណ៍សប្បាយចិត្ត នៅពេលដែលគេបានឃើញនូវអំពើល្អរបស់ខ្ញុំហើយនិងក្រុមរបស់ខ្ញុំ ដែលយើងកំពុងតែស្វះស្វែងធ្វើការរត់ទូទាំងប្រទេស រៃអង្គាសថវិកាទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាសកម្មភាពសង្គមមួយ”។
លោក សាយ បានបញ្ចប់ការរត់ចម្ងាយផ្លូវ២.២២០គីឡូម៉ែត្ររួចហើយគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាផ្នែកមួយនៃការចំណាយផ្លូវសរុបចំនួន២.៣៩១គីឡូម៉ែត្រ ហើយលោកគ្រោងបញ្ចប់ការរត់ចម្ងាយផ្លូវដ៏វែងនេះនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

លោក អែល ម៉ាត់ ក៏ត្រូវបានជ្រើសតាំងផងដែរ ដោយសារមានការទទួលស្គាល់លើការងារជំនួយសប្បុរសធម៌ ដែលគាត់បានផ្តល់ទៅឲ្យសហគមន៍របស់គាត់។ លោក អែល ម៉ាត់ បានរៃអង្គាសប្រាក់ ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងមនុស្សចាស់ជរា។ ចំណែកលោក កូប ហាសាន់ ដែលជាអ្នកជ្រើសតាំងលោក អែល ម៉ាត់ បានថ្លែងថា “ខ្ញុំជ្រើសរើសយកគាត់ [អែល ម៉ាត់] នឹងគឺដោយសារគាត់ធ្វើការអត់ចង់បានអ្វីទាំងអស់ សូម្បីតែប្រាក់ខែក៏គាត់អត់មានដែរ។ តែខ្ញុំឃើញគាត់ប្រឹងប្រែងធ្វើមែនទែន”។ បន្ទាប់ពីទទួលបានដំណឹងអំពីការជ្រើសតាំង លោក អែល ម៉ាត់ បានថ្លែងថា “ការពិតខ្ញុំគ្មានលុយកាក់ទេ ប៉ុន្តែមានទឹកចិត្ត មានគំនិតមួយចង់ឲ្យអ្នកភូមិអ្នកស្រុកឲ្យមានជីវភាពធូរធារ មានការអភិវឌ្ឍន៍ភូមិឃុំឲ្យមាន”។ លោកបន្ថែមថា “បើសិនជាខ្ញុំបានជ័យជម្នះ ទីមួយលុយនឹងខ្ញុំមិនយកខ្លួនឯងទាំងអស់ទេ គឺខ្ញុំចែកជួយអ្នកក្រីក្រ ក្មេងកំព្រា ចាស់ជរាមួយផ្នែកធំ”។

អ្នកត្រូវបានជ្រើសតាំង ដ៏មានប្រជាប្រិយម្នាក់ផ្សេងទៀត គឺ លោក អ៊ុក យុទ្ធ រស់នៅខេត្តក្រចេះ។ អ្នកជ្រើសតាំងចំនួន៥នាក់ បានជ្រើសតាំងរូបគាត់ ដោយសារការងារ ដែលគាត់ធ្វើជាមួយកុមារក្រីក្រ។ និយាយអំពីមូលហេតុ ដែលគាត់បានជ្រើសតាំងលោក អ៊ុក យុទ្ធ កញ្ញា ស៊ុន ហុកចរិយា បានថ្លែងថា “មូលហេតុដែលខ្ញុំជ្រើសរើសលោក យុទ្ធ ធ្វើជាពលរដ្ឋគំរូ គឺដោយសារតែគាត់ជួយសម្រួលដល់កុមារនៅក្នុងសហគមន៍ឲ្យមកសិក្សា ដោយមិនចាំបាច់បង់ប្រាក់ទៅលើមុខវិជ្ជាភាសាអង់គ្លេស”។
លោក អ៊ុក យុទ្ធ ដែលជាអ្នកសម្របសម្រួលសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍តាមជនបទ ដែលជាអង្គការសហគមន៍មួយប្រតិបត្តិការក្នុងខេត្តក្រចេះបានថ្លែងថា “យើងផ្ដោតទៅលើកុមារដែលក្រីក្រ កុមារដែលមកពីតំបន់ជិតខាង ដូចជានៅតំបន់ចុងជ្រោយ ក្នុងភូមិអូរឬស្សី១នេះ។ ដោយសារមើលឃើញពីការលំបាកផ្នែកភាសា និងការលំបាកក្នុងវិស័យអប់រំ អញ្ចឹងទើបសម្រេចចិត្តធ្វើកម្មវិធីនេះឡើង ដើម្បីជួយដល់ក្មេងទាំងនោះ ជាពិសេសក្មេងដែលមកពីគ្រួសារក្រីក្រ ក្មេងដែលខ្វះអាហារូបត្ថម្ភ ហើយនិងពិបាកក្នុងការអាន”។ លោកបានបន្ថែមថា “បើសិនជាមានឱកាសឈ្នះពិតប្រាកដមែន យើងនឹងយកថវិកានេះ មកអភិវឌ្ឍកន្លែងរបស់យើង អភិវឌ្ឍកុមារនៅទីនេះ ឲ្យបានប្រសើរជាងមុន”។

អ្នកជ្រើសតាំងយ៉ាងច្រើនបានផ្ញើការជ្រើសតាំងរបស់ពួកគេសម្រាប់មនុស្សដែលពួកគេជឿថា បានធ្វើកិច្ចការជាច្រើនសម្រាប់ប្រទេសជាតិ អ្នកជិតខាង ភូមិ ឬខេត្តរបស់ខ្លួន។ អ្នកជ្រើសតាំងត្រូវបានអនុញ្ញាតឲ្យជ្រើសតាំងតែមនុស្សម្នាក់ប៉ុណ្ណោះ ហើយអ្នកជ្រើសតាំងទាំងនោះត្រូវផ្តល់ព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នក ត្រូវបានជ្រើសតាំង ព្រមទាំងការពិពណ៌នាដោយសង្ខេបអំពីអំពើល្អ ដែលជួយឲ្យបុគ្គលរូបនោះត្រូវបានជ្រើសតាំង។
អ្នករបៀបចំកម្មវិធី គ្រោងនឹងជម្រុះបេក្ខជនមកនៅត្រឹមតែ១០នាក់ប៉ុណ្ណោះ ដែលពួកគេនឹងមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់។ ជយលាភី នឹងត្រូវបានជ្រើសរើសដោយគណៈកម្មការ ដែលមានសមាសភាពបីរូប។ ឈ្មោះសមាសភាពរបស់គណៈកម្មការនឹងត្រូវបានប្រកាសនៅដើមឆ្នាំ២០២១៕
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ