Connect with us

ព័ត៌មានជាតិ

អ្នក​ត្រូវបាន​ជ្រើសតាំង​គួរឲ្យ​កត់សម្គាល់​៣​រូប សម្រាប់​ជយលាភី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart

បានផុស

នៅ

​អ្នករត់​រយៈ​ចម្ងាយ​ឆ្ងាយ អ្នក​ជួយ​សហគមន៍​ខ្មែរ​អ៉ីស្លាម និង​អ្នកប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ផ្តល់​ការអប់រំ​ដល់​កុមារ​ក្រីក្រ ពលរដ្ឋ​ទាំងនេះ គឺ​គ្រាន់តែ​ជា​បុគ្គល​មួយ​ចំនួន​ប៉ុណ្ណោះ ក្នុងចំណោម​អ្នក​ដែល​ត្រូវ​បាន​ជ្រើសតាំង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​បំផុត​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០​។​

​យុទ្ធនាការ​ស្វែងរក​ព​ល​រដ្ឋ​គំរូ​របស់​ប្រទេស​កម្ពុជា​ បាន​ចាប់ផ្តើម​កាលពី​ខែ​មុន ហើយ​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ជ្រើសតាំង​ គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២១​។ អ្នក​ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​ជយលាភី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart នឹង​ឈ្នះ​រង្វាន់​ធំ​ជា​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក លី តុលា ដែល​បាន​ជ្រើសតាំង​លោក អួន បឋម ដែល​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ឈ្មោះ​ក្រៅ​ថា សាយ បាន​ថ្លែងថា “​ដោយសារតែ​សកម្មភាព​ដ៏​អស្ចារ្យ​របស់​គាត់​នឹង​បង្ហាញ​ផ្ទាល់​ដល់​យុវជន​ថា ​សកម្មភាព​ជួយ​ដល់​សង្គម​សំខាន់​ប៉ុណ្ណា​មិន​ថា​តូច​ឬ​ធំក្តី​។ ជា​ក្តី​សង្ឃឹម​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ ជាពិសេស​ គឺ​កុមារ ដើម្បី​ឲ្យ​ពួកគេ​ទាំងអស់​ទទួល​បាន​ឱកាស​ដូចគ្នា ធំធាត់ មាន​សុខ​ភាព​ល្អ និង​ក្លាយ​ជា​យុវជន​ជំនាន់​ក្រោយ​ដ៏​ល្អ​”​។ លោក​បន្តថា នៅក្នុង​ខួបកំណើត​អាយុ​៣០​ឆ្នាំនេះ លោក​ចង់​ធ្វើអំពើ​ល្អ​មួយ​ដល់​ប្រទេសជាតិ​របស់​គាត់​។ លោក​បញ្ជាក់​ថា “​សម្រាប់​ខ្ញុំ​ផ្ទាល់ គឺ​មាន​អារម្មណ៍​សប្បាយចិត្ត ​នៅ​ពេល​ដែល​គេ​បាន​ឃើញ​នូវ​អំពើ​ល្អ​របស់ខ្ញុំ​ហើយ​និង​ក្រុម​របស់ខ្ញុំ ដែល​យើង​កំពុងតែ​ស្វះស្វែង​ធ្វើ​ការ​រត់​ទូទាំង​ប្រទេស រៃអង្គាស​ថវិកា​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ​ដែល​ជា​សកម្មភាព​សង្គម​មួយ​”​។

​លោក សាយ បាន​បញ្ចប់​ការរត់​ចម្ងាយ​ផ្លូវ​២.២២០​គីឡូម៉ែត្រ​រួចហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២១ ជា​ផ្នែក​មួយ​នៃ​ការ​ចំណាយ​ផ្លូវ​សរុប​ចំនួន​២.៣៩១​គីឡូម៉ែត្រ ហើយ​លោក​គ្រោង​បញ្ចប់​ការរត់​ចម្ងាយ​ផ្លូវ​ដ៏​វែង​នេះ​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​ខាងមុខនេះ​។​

​លោក អែល ម៉ាត់ ក៏​ត្រូវ​បាន​ជ្រើសតាំង​ផង​ដែរ ដោយសារ​មានការ​ទទួលស្គាល់​លើ​ការងារ​ជំនួយ​សប្បុរសធម៌ ដែល​គាត់​បាន​ផ្តល់ទៅឲ្យ​សហគមន៍​របស់​គាត់​។ លោក អែល ម៉ាត់ បាន​រៃអង្គាស​ប្រាក់ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ កុមារកំព្រា និង​មនុស្ស​ចាស់ជរា​។ ចំណែក​លោក កូប ហាសាន់ ដែល​ជា​អ្នក​ជ្រើសតាំង​លោក អែល ម៉ាត់ បាន​ថ្លែងថា “​ខ្ញុំ​ជ្រើស​រើសយក​គាត់ [​អែល ម៉ាត់​] នឹង​គឺ​ដោយសារ​គាត់​ធ្វើការ​អត់​ចង់បាន​អ្វី​ទាំងអស់ សូម្បីតែ​ប្រាក់ខែ​ក៏​គាត់​អត់​មាន​ដែរ​។ តែ​ខ្ញុំ​ឃើញ​គាត់​ប្រឹងប្រែង​ធ្វើ​មែនទែន​”​។​ ​បន្ទាប់ពី​ទទួលបាន​ដំណឹង​អំពី​ការជ្រើសតាំង លោក អែល ម៉ាត់ បាន​ថ្លែងថា “​ការពិត​ខ្ញុំ​គ្មាន​លុយកាក់​ទេ ប៉ុន្តែ​មាន​ទឹកចិត្ត មានគំនិត​មួយ​ចង់ឲ្យ​អ្នកភូមិ​អ្នកស្រុក​ឲ្យ​មាន​ជីវភាព​ធូរធារ មានការ​អភិវឌ្ឍន៍​ភូមិ​ឃុំ​ឲ្យ​មាន​”​។ លោក​បន្ថែមថា “​បើសិនជា​ខ្ញុំ​បាន​ជ័យជម្នះ ទី​មួយ​លុយ​នឹង​ខ្ញុំ​មិន​យក​ខ្លួនឯង​ទាំងអស់​ទេ គឺ​ខ្ញុំ​ចែក​ជួយ​អ្នកក្រីក្រ ក្មេង​កំព្រា ចាស់ជរា​មួយ​ផ្នែកធំ​”​។​

​អ្នក​ត្រូវ​បាន​ជ្រើសតាំង​ ដ៏​មាន​ប្រជាប្រិយ​ម្នាក់​ផ្សេងទៀត គឺ​ លោក អ៊ុក យុទ្ធ រស់នៅ​ខេត្តក្រចេះ​។ អ្នក​ជ្រើសតាំង​ចំនួន​៥​នាក់ បាន​ជ្រើសតាំង​រូបគាត់​ ដោយសារ​ការងារ​ ដែល​គាត់​ធ្វើ​ជាមួយ​កុមារ​ក្រីក្រ​។ និយាយ​អំពី​មូលហេតុ​ ដែល​គាត់​បាន​ជ្រើសតាំង​លោក អ៊ុក យុទ្ធ កញ្ញា ស៊ុន ហុក​ចរិយា បាន​ថ្លែងថា “​មូលហេតុ​ដែល​ខ្ញុំ​ជ្រើសរើស​លោក យុទ្ធ ធ្វើជា​ពលរដ្ឋ​គំរូ គឺ​ដោយសារតែ​គាត់​ជួយ​សម្រួល​ដល់​កុមារ​នៅ​ក្នុង​សហគមន៍​ឲ្យ​មក​សិក្សា​ ដោយ​មិន​ចាំបាច់​បង់​ប្រាក់​ទៅលើ​មុខវិជ្ជា​ភាសា​អង់គ្លេស​”​។​

​លោក អ៊ុក យុទ្ធ ដែលជា​អ្នកសម្របសម្រួល​សមាគម​ខ្មែរ ដើម្បី​អភិវឌ្ឍន៍​តាម​ជនបទ ដែល​ជា​អង្គការ​សហគមន៍​មួយ​ប្រតិបត្តិការ​ក្នុង​ខេត្ត​ក្រចេះ​បាន​ថ្លែង​ថា “​យើង​ផ្ដោតទៅលើ​កុមារ​ដែល​ក្រីក្រ កុមារ​ដែល​មកពី​តំបន់​ជិតខាង ដូចជា​នៅ​តំបន់​ចុង​ជ្រោយ ក្នុងភូមិ​អូរ​ឬ​ស្សី​១​នេះ​។ ដោយសារ​មើល​ឃើញ​ពី​ការ​លំបាក​ផ្នែក​ភាសា និង​ការ​លំបាក​ក្នុង​វិស័យ​អប់រំ អញ្ចឹង​ទើប​សម្រេចចិត្ត​ធ្វើ​កម្មវិធី​នេះ​ឡើង ​ដើម្បី​ជួយ​ដល់​ក្មេង​ទាំងនោះ ជាពិសេស​ក្មេង​ដែល​មកពី​គ្រួសារ​ក្រីក្រ ក្មេង​ដែល​ខ្វះ​អាហារូបត្ថម្ភ ហើយ​និង​ពិបាក​ក្នុង​ការ​អាន​”​។ លោក​បាន​បន្ថែមថា “​បើសិនជា​មានឱកាស​ឈ្នះ​ពិតប្រាកដ​មែន យើង​នឹង​យក​ថវិកា​នេះ​ មក​អភិវឌ្ឍ​កន្លែង​របស់​យើង អភិវឌ្ឍ​កុមារ​នៅទីនេះ ឲ្យ​បាន​ប្រសើរ​ជាង​មុន​”​។​

​អ្នក​ជ្រើសតាំង​យ៉ាង​ច្រើន​បាន​ផ្ញើ​ការជ្រើសតាំង​របស់​ពួកគេ​សម្រាប់​មនុស្ស​ដែល​ពួកគេ​ជឿថា​ បាន​ធ្វើ​កិច្ចការ​ជាច្រើន​សម្រាប់​ប្រទេសជាតិ អ្នកជិតខាង ភូមិ ឬ​ខេត្ត​របស់ខ្លួន​។ អ្នក​ជ្រើសតាំង​ត្រូវបាន​អនុញ្ញាតឲ្យ​ជ្រើស​តាំងតែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ហើយ​អ្នក​ជ្រើសតាំង​ទាំងនោះ​ត្រូវ​ផ្តល់​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​របស់​អ្នក​ ត្រូវ​បាន​ជ្រើសតាំង ព្រមទាំង​ការ​ពិពណ៌នា​ដោយ​សង្ខេប​អំពី​អំពើ​ល្អ ដែល​ជួយ​ឲ្យ​បុគ្គល​រូបនោះ​ត្រូវបាន​ជ្រើសតាំង​។

​អ្នក​របៀប​ចំ​កម្មវិធី គ្រោង​នឹង​ជម្រុះ​បេក្ខជន​មក​នៅត្រឹមតែ​១០​នាក់​ប៉ុណ្ណោះ ដែល​ពួកគេ​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​។ ជយលាភី នឹងត្រូវ​បានជ្រើសរើស​ដោយ​គណៈកម្មការ ដែលមាន​សមាសភាព​បី​រូប​។ ឈ្មោះ​សមាសភាព​របស់​គណៈកម្មកា​រ​នឹងត្រូវ​បានប្រកាស​នៅ​ដើមឆ្នាំ​២០២១៕

អត្ថបទពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម