Connect with us

ព័ត៌មានជាតិ

​បង្ហើបចំនួនអ្នកស្លាប់​ក្នុងហេតុការណ៍​ឆេះកាស៊ីណូ​នៅក្រុងប៉ោយប៉ែតអាចកើន​ខ្ទង់រយនាក់​

បានផុស

នៅ

គិត្រឹមម៉ោង​ ៣ រសៀលថ្ងៃទី ២៩ ខែធ្នូនេះ សមត្ថកិច្ចបានរកឃើញ​ចំនួន​អ្នកស្លាប់​នៅក្នុង​ហេតុ​ការណ៍​អគ្គិភ័យ​ឆាបឆេះ​អគារកាស៊ីណូ Grand Dimond និង Poipet City នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានកើន​​ដល់ ១៩ នាក់ ហើយបន្តរុករកជនរងគ្រោះដែលអាចនឹងមានការកើនឡើងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ លោក សេក សុខុម ប្រាប់កម្ពុជាថ្មីថា ​ដោយសារ​ប្រព័ន្ធប្រើប្រា​ស់នៅក្នុងកាស៊ីណូដែលបន្ទប់ និងជណ្ដើរយន្ត​ប្រើសុទ្ធតែប្រព័ន្ធអគ្គិសនី​ ហើយនៅពេល​ដែលអគ្គិភ័យចាប់ផ្ដើមឆេះឡើងខ្លាំង​អ្នកនៅក្នុងអគារ​មិនអាចរត់ចេញរួចទេគឺជាប់គាំងទាំងអស់​។

លោកថា បុគ្គលិក និងភ្ញៀវស្នាក់នៅក្នុងអគារ​ខ្លះបានសម្រេចចិត្តលោតពីលើអគារ​ទាំងប្រថុយ​ដោយថា បើនៅក្នុងនោះក៏ស្លាប់​លោតចុះមកមានរបួស និងស្លាប់ដែរ។

លោក សេក សុខុមបានឲ្យដឹងថា ចំនួនអ្នកស្លាប់​អាចកើនឡើង​ដល់ខ្ទង់រយនាក់ ខណៈបុគ្គលិកបម្រើការងារនៅក្នុងកាស៊ីណូ Grand Dimond និង Poipet City ប្រមាណ ៤០០ នាក់ រាប់ទាំងអ្នកស្លាប់ និងរបួសគឺរកឃើញប្រមាណ ៧០ នាក់ ក្រៅពីនេះគឺបាត់ខ្លួនដែលនៅជាប់គាំងក្នុងបន្ទប់ដែលសង្ឃឹមលទ្ធភាពនៅមានជីវិតគឺតិចតួចណាស់។

បើតាមអ្នកនាំពាក្យខេត្តរូបនេះ ដោយសារ​តែអគារកាស៊ីណូ​មានកម្ពស់ខ្ពស់ច្រើនជាន់ និងមានបន្ទប់ស្នាក់នៅច្រើន​បន្ទប់​ ដូច្នេះការជួយ​សង្គ្រោះ​ពីកម្លាំងនគរបាលកម្ពុជា​ និងសមត្ថកិច្ចថៃ ដែលចូលមកអន្តរាគមន៍បានប្រើប្រាស់រថយន្ត​ពន្លត់អគ្គិភ័យ​ដោយអស់​លទ្ធភាព​ដើម្បីបាញ់​ ប៉ុន្តែបាញ់បានតែផ្នែកកៀនៗទេ ខាង​ក្នុងជួយអត់កើតដោយសារតែ​ទឹក​មិនអាចបាញ់ចូលទៅក្នុងជាន់ទី ៥ និងទី ៦ ឬបន្ទប់មួយជាន់ៗ។

ចំពោះមូលហេតុនៃការឆាបឆេះត្រូវបានអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ដោយសារផ្ទុះសេ ពីព្រោះតែនាគ្រាចុងឆ្នាំកាស៊ីណូរៀបចំ​ភ្លើងចម្រុះពណ៌​ដើម្បី​រៀបចំបុណ្យឆ្លងឆ្នាំ ​ដូច្នេះការប្រើភ្លើង​មានកម្រិតខ្ពស់​ដែលលើសតម្រូវការ​ចរន្ត​ដែលធ្វើឲ្យ​ចរន្តក្ដៅ​ហើយក៏ផ្ទុះសេដែលភ្លើងចាប់ផ្ដើមឆេះ​នៅលើពិដាន​ជាន់ក្រោមមុន​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម