ព័ត៌មានជាតិ
ត្រីសម្រាប់ធ្វើប្រហុកផ្អកនៅក្នុងខេត្តកំពង់ឆ្នាំងនារដូវនេះ ត្រូវប៉ាន់បណ្ដើរៗហើយ
កំពង់ឆ្នាំង ៖ ត្រីសម្រាប់ធ្វើប្រហុកផ្អកនៅក្នុងខេត្តកំពង់ឆ្នាំងនារដូវនេះ ត្រូវប៉ាន់បណ្ដើរៗហើយ ដែលមានតម្លៃ១គីឡូចាប់ពី១ពាន់រៀល ទៅ៥ពាន់រៀល តាមធំតាមតូច ដែលមានលក់នៅកំពង់ផែថ្មី ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ប្រជាពលរដ្ឋដែលមកពីទីជនបទខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាលនិងមកពីស្រុកទឹកផុសខេត្តកំពង់ឆ្នាំងកំពុងវះពោះត្រីធ្វើផ្អកប្រហុកនៅកំពង់ផែថ្មីក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងនាល្ងាចថ្ងៃទី២៩ ខែធ្នូនេះ បានហើយដឹងថា ត្រីសម្រាប់ធ្វើប្រហុក១គីឡូ ថ្លៃពី១ពាន់ ទៅ៣ពាន់រៀល។

ចំណែកត្រីសម្រាប់ធ្វើផ្អកមានតម្លៃពី៣ពាន់ ទៅ ៥ពាន់រៀល (គឺត្រីចង្កែ) តាមតូចតាមធំ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បើប្រៀបធៀបនិងឆ្នាំមុនត្រីសម្រាប់ធ្វើប្រហុកមានតម្លៃពី ២ ពាន់ទៅ ៤ ពាន់រៀល។ ឯត្រីសម្រាប់ធ្វើផ្អកមានតម្លៃពី ៦ ទៅ ៩ ពាន់រៀលថ្លៃជាងឆ្នាំនេះ។

ដោយឡែកលោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី២៩ ខែធ្នូ នេះបានឲ្យដឹងតាមទូរសព្ទថា នៅក្នុងខ្នើតខែបុស្សនេះចាប់ពីថ្ងៃ៤ កើតមក គឺ២ថ្ងៃមុនត្រីសម្រាប់ធ្វើប្រហុកផ្អកចាប់ត្រូវបណ្ដើរៗហើយ និងបើប្រៀបធៀបនិងរយៈពេលដូចគ្នា គឺត្រីឆ្នាំនេះសំបូរជាង និងមានតម្លៃថោកជាងឆ្នាំមុន ហើយខ្នើតខែ ក្រោយអាចនឹងសម្បូរត្រីប្រហុកច្រើន។ ប៉ុន្តែគិតមកដល់ថ្ងៃនេះខាងមន្ត្រីជលផលខេត្ត មិនទាន់ប្រមូលបានទិន្នន័យនៃផលនេសាទនៅ ក្នុងខេត្តឡើយទេ។

លោកប្រធានមន្ទីរកសិកម្មខេត្តសូមជូនដំណឹងដល់ប្រជាពលរដ្ឋផងដែរ ដែលមានបំណងធ្វើប្រហុកផ្អកសូមអញ្ជើញមកធ្វើប្រហុកផ្អកនៅទីតាំងចំនួន៤ កន្លែងក្នុងខេត្តកំពង់ឆ្នាំងគឺ១ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច, ២ ចំណុចព្រែកកាត់ ក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ចំណុចកំពង់ផែថ្មី ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង, និង ៤ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌៕
ដោយ ៖ ឈៀងថារិទ្ធ


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?