ព័ត៌មានជាតិ
គិតត្រឹមថ្ងៃ ០៨ មករា នេះ ពលករខ្មែរនៅថៃឆ្លងកូវីដ កើនដល់ ១៥៣ នាក់

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងប្រាប់កម្ពុជាថ្មីថា គិតត្រឹមថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២០នេះ ចំនួនពលករខ្មែរ ដែលបានឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ បានកើនឡើងដល់ចំនួន ១៥៣ នាក់ហើយ។
លោកថា ចំពោះស្ថានភាពរបស់ពលករខ្មែររដ្ឋាភិបាលថៃបានមើលថែព្យាបាលដូចពលរដ្ឋថៃដែរ ដោយមិនមានការគិតថ្លៃនោះទេ។
ចាប់តាំងពីការផ្ទុះរាលដាលសហគមន៍ចេញពីផ្សារលក់គ្រឿងសមុទ្រមួយកន្លែងស្ថិតនៅក្នុងខេត្ត សាមុទ្រ សាខន ប្រទេសថៃ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តារខេត្តកម្ពុជាជាប់ព្រំដែនថៃ បានប្រុងជើងការ ក្នុងការត្រៀមទទួលពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដោយរៀបចំធ្វើតេស្តរកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក។
បន្ទាប់ពីមានការផ្ទុះក្នុងសហគមន៍ក្នុងប្រទេសថៃ មានពលករខ្មែរជាង៥ពាន់នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេស កម្ពុជា ហើយកម្ពុជាបានរកឃើញពលករចំនួន២១ នាក់ឆ្លងជំងឺកូវីដ១៩ ដែលត្រលប់មកពីប្រទេសថៃ។ សរុបកម្ពុជាមានករណីអ្នកឆ្លងសរុប ៣៨៦ នាក់ ជាសះស្បើយ៣៦២នាក់ និងកំពុងសម្រាកព្យាបាល ២៤ នាក់គិតត្រឹមថ្ងៃទី ៨ ខែមករានេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។
បច្ចុប្បន្នការឆ្លងនៅប្រទេសថៃ បានកើនឡើងសរុបជិត១ ម៉ឺនករណី (៩,៨៤១) បន្ទាប់ពីការឆ្លងក្នុងសហគមន៍ថ្មី បានកើនឡើងជាង ៣ ពាន់ករណី ហើយមនុស្សជាង ៤ ពាន់នាក់ (៤,៥១៩) កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ