ព័ត៌មានជាតិ
ក្រសួងកសិកម្ម ឯកភាពក្នុងការពិនិត្យលទ្ធភាពនាំចេញកសិផលខ្មែរផ្សេងទៀតទៅកាន់ទីផ្សារប្រទេសប្រ៊ុយណេ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពគ្នាជាមួយលោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅកម្ពុជា ក្នុងការពិនិត្យលទ្ធភាពនាំចេញកសិផលខ្មែរដទៃទៀតដូចជា គ្រាប់ស្វាយចន្ទី ម្រេច និងផ្លែស្វាយជាដើម ទៅកាន់ទីផ្សារប្រទេសប្រ៊ុយណេ។

ក្នុងជំនួបសម្ដែងការគួរសមជាមួយលោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ លោក ឌិត ទីណា និងលោក ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅកម្ពុជា ក៏បានឯកភាពក្នុងការនាំចូលមកវិញនូវផលិតផលជីអ៊ុយរ៉េ ដែលមានគុណភាព និងអាចមានតម្លៃសមរម្យមកផ្គត់ផ្គង់ឱ្យកសិករកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា កម្ពុជា និងប្រ៊ុយណេ មានទំនាក់ទំនងល្អនឹងគ្នាយ៉ាងខ្លាំងក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម ដោយកន្លងមកកម្ពុជាបានផ្គត់ផ្គង់អង្ករទៅប្រទេសប៊ុយណេ ហើយបន្តពង្រីកបន្ថែមទៀតតាមឆន្ទៈនយោបាយនៃថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី បន្ថែមថា នេះជាកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ដែលមិនត្រឹមតែអាចរឹតចំណងការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរក្នុងវិស័យកសិកម្ម និងធុរកិច្ចផងដែរ៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ