Connect with us

ព័ត៌មានជាតិ

មន្ត្រីជាង ២ ម៉ឺន ២ ពាន់នាក់ ជាប់កាតព្វកិច្ច នឹងត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆ្នាំ ២០២៣

បានផុស

នៅ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ហៅ​កាត់​ថា ACU បាន​អះអាង​ថា ក្នុង​ឆ្នាំ ២០២៣ ខាងមុខ មន្ត្រី​ដែល​ត្រូវ​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ខ្លួន​តាម​របប​កំណត់ ២ ឆ្នាំ​ម្ដង មាន​ប្រមាណ​ជាង ២ ម៉ឺន ២ ពាន់​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចប្រជុំ​លើក​ទី ១៨ របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ក្រោម​អធិបតីភាព​លោក តុប សំ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ និង​លោកជំទាវ សង្គហ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ទីស្ដីការ​អង្គភាព ACU លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព ACU បាន​លើក​ឡើង​ថា នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ទទួល​មន្ត្រី​ដែល​ត្រូវ​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ខ្លួន​តាម​របប​កំណត់ ២ ឆ្នាំ​ម្ដង សរុប​ចំនួន ២២៨៦៤ នាក់ នៅ​ក្នុង​ឆ្នាំ ២០២៣ ខាងមុខ។

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ត​ថា ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​មន្ត្រី​ដែល​ជាប់​កាតព្វកិច្ច ត្រូវ​ប្រកាស​រៀងរាល់ ២ ឆ្នាំ​ម្ដង គឺជា​ផ្នែក​មួយ​ដើម្បី​ប្រឆាំង​អំពើពុករលួយ​ដែល​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ជាតិ និង​អន្តរជាតិ បាន​កំណត់​ថា អំពើ​ពុករលួយ​ជា​បទឧក្រិដ្ឋ។

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ចំពោះ​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២២ មាន​មន្ត្រី​ចំនួន ៤៨៤ នាក់ បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​នោះ​មាន​មន្ត្រី​ទើប​តែងតាំង​ថ្មី​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​មាន​ចំនួន ២៨២ នាក់។ មន្ត្រី ២០១ នាក់ បាន​ប្រកាស​លើក​ចុង​ក្រោយ​ដោយ​មូលហេតុ​លាឈប់​ពី​ការងារ និង​ចូលនិវត្តន៍ និង​ចប់​អាណត្តិ និង​មាន​ការ​ប្រកាស​ទ្រព្យសម្បត្តិ ១ ករណី តម្រូវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ អង្គភាព ACU បាន​ទទួល​ពាក្យបណ្ដឹង​ចំនួន ៣០ បណ្ដឹង។ ក្នុង​នោះ​មាន ៧ បណ្ដឹង ដូច​មិន​ពិត​ដូច​ពាក្យបណ្ដឹង​បាន​លើក​ឡើង​ទេ។ មាន​បណ្ដឹង ១១ កំពុង​ឲ្យ​សាមី​ខ្លួន​ដែល​រង​ការ​ចោទប្រកាន់​ធ្វើការ​ឆ្លើយតប និង​មាន​បុគ្គល ២៤ នាក់ បាន​ចូល​មក​បំភ្លឺ​នៅ ACU៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំអធិការកិច្ច ត្រូវអនុវត្តកាតព្វកិច្ចដោយភាពម៉ឺងម៉ាត់ ពេលចុះតាមសហគ្រាស

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

ជីវិតកម្សាន្ដ២២ នាទីutes មុន

តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ២៧ នាទីutes មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានជាតិ២៨ នាទីutes មុន

ស្ថាប័នហិរញ្ញវត្ថុពីរសហការគ្នា​ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម