Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បើគ្មានរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ទេនោះ មិនដឹងថា កម្ពុជា រីកចម្រើនដល់ណាទេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា នៅឆ្នាំ ១៩៧០ ប្រសិនបើមិនមានការធ្វើរដ្ឋប្រហារ​ទម្លាក់ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ទេនោះ មិនដឹងថា ប្រទេសកម្ពុជា រីកចម្រើនដល់ណាទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពជាតិលេខ ៣១ និងលេខ ៣៣ នាព្រឹកថ្ងៃទី ៣០ ខែធ្នូនេះថា កាលពីថ្ងៃម្សិលមិញនេះ គឺជាខួបលើកទី ២៤ឆ្នាំ នៃការបញ្ចប់សង្រ្គាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ដរាប់រយឆ្នាំរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន​ លើកឡើងថា ប្រសិនបើគ្មានរដ្ឋប្រហារទម្លាក់ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ទេនោះ មិនដឹងថា ប្រទេសកម្ពុជា មានការរីកចម្រើនបែបណានោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើពុំមានរដ្ឋប្រហារឆ្នាំ ១៩៧០ ហើយទុកឲ្យសម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គដឹកនាំបន្តទៀត មិនដឹងថា ប្រទេសកម្ពុជា រីកចម្រើនដល់ណាទេ»។

ប៉ុន្តែជាអកុសលប្រទេសកម្ពុជា ដែលបានទទួលការកសាងក្នុងមួយរយៈប្រមាណជិតពីរស្សវត្សន៍កន្លងមក ត្រូវបានបំផ្លិតបំផ្លាញដោយសារសង្រ្គាម។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «ចឹងប្រសិនបើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទេ វាក៏មិននាំមកនូវសង្រ្គាមនេះដែរ ពេលសង្រ្គាមបានផ្ទុះឡើងនៅឆ្នាំ​ ១៩៧០ ខ្ញុំទើបមានអាយុ ១៨ឆ្នាំទេ ខ្ញុំមិនមែនជាអ្នកទទួលខុសត្រូវ ទៅលើការបង្កើតសង្រ្គាមនេះឡើយ ក៏ប៉ុន្តែខ្ញុំក៏អត់នឹកគិតថា អំរែកចំណងដែលជំនាន់មុន ​បានចង បង្កឡើង ដូចជា ពួកលន់ ណុល សិរីមតៈ ចេង ហេង ត្រូវបានអ្នកជំនាន់ក្រោយជាអ្នកស្រាយទៅវិញ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ទោះបីជាអ្នកជំនាន់មុន ឬអ្នកជំនាន់ក្រោយ បង្កើតបញ្ហាក៏ដោយ តែវាជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់​ ដែលត្រូវរំលត់សង្រ្គាម៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៣៣ នាទីutes មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៩ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម