Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ រដ្ឋបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ តាមប្រព័ន្ធធនាគារដដែល មិនអាចត្រឡប់ទៅបើកជាសាច់ប្រាក់ឡើងវិញទេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធធនាគារដដែល ដោយមិនអាចត្រឡប់ទៅបើកជាសាច់ប្រាក់ដោយផ្ទាល់ឡើងវិញនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពជាតិលេខ ៣១ និងលេខ ៣៣ នាព្រឹកថ្ងៃទី ៣០ ខែធ្នូនេះ​ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រឡប់ទៅបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាសាច់ប្រាក់ដោយផ្ទាល់ឡើងវិញនោះ ដោយនៅតែបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារ ដដែល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគួរតែនិយាយបន្តិច មានបងប្អូនមានកង្វល់ៗ មានខ្លះបាញ់តាម Messenger មកឲ្យខ្ញុំ ដោយមិនស្គាល់លេខទូរស័ព្ទរបស់ខ្ញុំ ហើយមានខ្លះក៏វាយមកឲ្យខ្ញុំ បន្ទាប់ពីឯកឧត្ដម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថា ស្នើសុំមករាជរដ្ឋាភិបាល ស្នើសុំមកនាយករដ្ឋមន្ត្រី ដើម្បីបើកសាច់ប្រាក់ឡើងវិញៗ បងប្អូនមានការបារម្ភថា ក្រែងលោខ្ញុំស្ដាប់ សុខ ទូច ខ្ញុំសូមជម្រាបថា ខ្ញុំក៏ជាអ្នកវិទ្យាសាស្រ្ដដឹកនាំ ហើយក៏អាចចាត់ទុកថា ជាអ្នកដឹកនាំដែលយូរជាងគេ និងគ្រប់ហេតុការណ៍ គ្រប់កាលៈទេសៈ គ្មានកន្លែងណា ដែលមិនមានបាត់ដៃ ហ៊ុន សែន នៅក្នុងទីនោះ ក្នុងរយៈពេលជិត ៤៤ឆ្នាំទេ»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេច មិនធ្វើតាមអ្វីដែលជាការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច នោះទេ ដោយសារសម័យនេះជាសម័យឌីជីថល ហើយដែលការបើកប្រាក់បៀវត្ស ត្រូវធ្វើឡើងតាមប្រព័ន្ធធនាគារ។ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកបណ្ឌិត សុខ ទូច គ្រប់​គ្រងមន្ត្រីរាជការនៅក្នុងរាជបណ្ឌិត្យសភាឲ្យបានល្អ​ ហើយរាជរដ្ឋាភិបាលកម្ពុជា​ នៅតែបន្តបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារដដែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ៣៥ នាទីutes មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

សន្តិសុខសង្គម៤២ នាទីutes មុន

ខេត្តកំពង់ធំ ជំរុញ និងលើកទឹកចិត្តដល់គ្រប់សមាសភាពទាំងអស់ក្នុងមូលដ្ឋានទាញយក និងប្រើប្រាស់ App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម