Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖ អ្នកព័ត៌មានអាជីព នឹងជួយទប់ ទល់ព័ត៌មានលាបពណ៌​ដោយប្រព័ន្ធផ្សព្វ​ផ្សាយក្រៅប្រទេស

បានផុស

នៅ

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មានអាជីព នឹងរួមចំណែកទប់ទល់ព័ត៌មានលាបពណ៌​ដោយប្រព័ន្ធផ្សព្វ​ផ្សាយ និងអង្គការមិនមែន​រដ្ឋាភិបាលរបស់លោកខាងលិចមួយចំនួន ដែល​តែងតែផ្សាយខុសពីរូបភាពពិតនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងទៅ និងបច្ចុប្បន្ន ជារឿយៗប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមិនមែន​រដ្ឋាភិបាលមួយចំនួនដែលទទួលបានជំនួយពីក្រុមប្រទេសលោកខាងលិច គឺតែងតែព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានញុះញង់ និងការបំភ្លៃព័ត៌មាននានា ដែលខុសស្រលះពីស្ថានភាពពិតនៅកម្ពុជា ហើយបង្កឲ្យមានការភាន់ច្រឡំជាច្រើនចំពោះកម្ពុជា។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោត នៅរសៀលថ្ងៃទី២៩ ខែធ្នូ លោកបណ្ឌិត គិន ភា បានលើកឡើងថា អ្នកសារព័ត៌មានអាជីពដែលទទួលបានការបណ្ដុះបណ្ដាលនេះ នឹងរួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរជា​មូលដ្ឋានអំពី​​រូបភាពនៃប្រទេសកម្ពុជាដែលត្រូវបាន​លាបពណ៌​ដោយប្រព័ន្ធផ្សព្វ​ផ្សាយ ក៏ដូច ជាអង្គការមិនមែន​រដ្ឋាភិបាលរបស់លោកខាងលិចមួយចំនួនផ្សាយខុសពីរូបភាពពិតនៃកម្ពុជា។

បណ្ឌិត គិន ភា បន្ថែមថា អ្នកសារព័ត៌មានអាជីពដែលបានគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ពិតប្រាកដ ក៏នឹងរួមចំណែកទប់ទល់ការបំភ្លៃព័ត៌មាន ព័ត៌មានភាន់ច្រឡំ ព័ត៌មានក្លែងបន្លំដោយចេតនា និងសេណារីយ៉ូផ្សេងៗដែលគេបង្កើតឡើងសម្រាប់របៀបវារៈនយោបាយ​នានារបស់មហាអំណាចមួយចំនួន។

ត្រង់ន័យនេះ លោកបណ្ឌិត បានគូសបញ្ជាក់ថា ការនាំយកការពិត សភាពការណ៍ពិត រូបភាពពិត និងសច្ចភាពអំពីប្រទេសកម្ពុជាទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាពិភពលោកខាងក្រៅ គឺនឹងធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅបានស្គាល់កម្ពុជាកាន់តែច្បាស់ ដែលមិនដូចការផ្សព្វផ្សាយរបស់ក្រុមប្រឆាំងឡើយ៕

ដោយ៖ ធឿន​ វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម