ព័ត៌មានជាតិ
ប្រជាការពារនៅរាជធានីភ្នំពេញ នឹងត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ដល់ជំនន់ក្រោយ
ប្រជាការពារ ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មិនថាថ្នាក់ដឹកនាំនៅពេលនេះ ឬថ្នាក់ដាក់នាំនៅជំនន់ក្រោយៗទៀតនោះទេ ដោយសារតែប្រជាការពារទាំង ១៤ខណ្ឌ បានលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចរកទទួលទានបាន និងដើរកម្សាន្តដោយសប្បាយរីករាយ មិនមានការព្រួយបារម្ភ។
នេះជាការលើកឡើងរបស់ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនកងកម្លាំងប្រជាការពាររបស់រាជធានីភ្នំពេញចំនួនជាង ៧០០នាក់ នៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។
ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា ប្រជាការពារនៅរាជធានីភ្នំពេញ បានលះបង់នូវកម្លាំងកាយ ចិត្តមិនខ្លាចនឿយហត់ឡើយ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំ នៅពេលនេះ ឬថ្នាក់ដាក់នាំនៅជំនន់ក្រោយៗទៀត គឺនៅតែគាំទ្រ និងលើកទឹកចិត្តបងៗពូៗរហូត ដោយសារតែ បងៗ និងពូៗទាំងអស់នេះហើយជាអ្នកលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងជាអ្នកផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចរកស៊ីទទួលទានបាន និងការដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ មិនមានការព្រួយបារម្ភ។
ជាក់ស្តែង ខណៈរាជធានីភ្នំពេញកំពុងប្រឈមមុខនឹងការរីករាលជាលជម្ងឺកូវីដ-១៩ កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំធំៗមួយចំនួនទៀត នាពេលកន្លងមកនេះ បងៗនិងពូៗ ជាប្រជាការពារ បានលះបង់អស់កម្លាំងកាតចិត្ត ដើម្បីការពារ សុខមាលភាពជូនប្រជាពលរដ្ឋ និងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រតិភូ។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាការពាររបស់ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានាពេលនេះ គឺពិតជាការបង្ហាញឱ្យឃើញអំពីមនោសញ្ជេតនាស្រឡាញ់រាប់អាន ការផ្ដល់តម្លៃ និងការគិតគូរជាប្រចាំសម្រាប់បងប្អូនប្រជាការពារនៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបន្តទៀតថា ប្រជាការពារជាកម្លាំងស្ម័គ្រចិត្តដើម្បីរួមចំណែកការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ។ កម្លាំងប្រជាការពារជាជំនួយការការងារយ៉ាងសំខាន់របស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទៅលើការងារមួយចំនួនដូចជា ការងារសម្រួលចរាចរណ៍ ការសម្អាតអនាម័យបរិស្ថានជាមួយនឹងការងារសង្គ្រោះបឋមជាដើម។ បន្ថែមពីលើនេះទៀត ប្រជាការពារ ក៏ជាអ្នកប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតធ្វើឱ្យប្រទេសកម្ពុជា បើកដំណើរការសេដ្ឋកិច្ចជាប្រក្រតីឡើងវិញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា អំណោយដែលផ្តល់ជូនប្រជាការពារទាំងជាង ៧០០នាក់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្នុងម្នាក់ៗទទួលបាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយ និងថវិកា ចំនួន ៥ម៉ឺនរៀល៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ