ព័ត៌មានជាតិ
ឆ្នាំ ២០២៣ រុស្សី មានគម្រោងបញ្ជូនមន្ត្រីនគរបាលជាតិកម្ពុជា ទៅបណ្ដុះបណ្ដាលក្នុងវិស័យសន្តិសុខផ្សេងៗ នៅប្រទេសរុស្សី
នៅឆ្នាំ ២០២៣ ខាងមុខនេះ សហព័ន្ធរុស្សី មានគម្រោងបញ្ជូនមន្ត្រីនគរបាលជាតិកម្ពុជា ទៅបណ្ដុះបណ្ដាលក្នុងវិស័យសន្តិសុខផ្សេងៗនៅប្រទេសរុស្សី។

គម្រោងនេះ ត្រូវបានបង្ហាញដោយ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី ២៩ ធ្នូ នាទីស្ដីការក្រសួង។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ភ្នាក់ងារអនុវត្តច្បាប់រុស្សី បានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារអនុវត្តរបស់កម្ពុជា ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការលើការងារបណ្ដុះបណ្ដាលដល់មន្ត្រីនគរបាលជាតិកម្ពុជា នៅប្រទេសរុស្សី ក្នុងវិស័យសន្តិសុខផ្សេងៗ រួមមាន ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម ការប្រឆាំងសកម្មភាពជ្រុលនិយម និងការប្រឆាំងការលាងលុយកខ្វក់ (គ្រីតូ) ផងដែរ។

លោកឯកអគ្គរដ្ឋទូត ជម្រាបជូន សម្ដេចក្រឡាហោម ថា នៅឆ្នាំថ្មីខាងមុខនេះ ប្រទេសរុស្សី មានគម្រោង និងរៀបចំនូវវគ្គបណ្ដុះបណ្ដាលថ្មី ព្រមទាំងនឹងត្រៀមទទួលមន្ត្រីនគរបាលរបស់ភាគីកម្ពុជាឲ្យចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានស្នើដល់ កម្ពុជា បន្ថែមកិច្ចសហប្រតិបត្តិការ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានគិតចាប់តាំងពីឆ្នាំ ១៩៩១ មក មានឯកសារ នៃកិច្ចសហប្រតិបត្តិការចំនួន ៧៤ ច្បាប់ ដែលបានចុះហត្ថលេខា និងកំពុងអនុវត្ត និងមាននៅសល់ឯកសារ នៃកិច្ចសហប្រតិបត្តិការមួយចំនួនទៀត ស្ថិតក្នុងដំណាក់កាលសិក្សា មិនទាន់បានចុះហត្ថលេខានៅឡើយ។
ផ្អែកតាមការងារដែលនៅសេសសល់នេះ លោកឯកអគ្គរដ្ឋទូត សូមស្នើដល់ សម្ដេចក្រឡាហោម ដើម្បីជួយពិនិត្យ និងពន្លឿនលើកិច្ចការងារទាំងនេះឲ្យបានឆាប់រហ័ស។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណបន្ថែមទៀតដល់ប្រទេសរុស្ស៊ី ដែលបានជួយបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិកម្ពុជា។
ពាក់ព័ន្ធទៅនឹងលាងលុយកខ្វក់តាមរយៈរូបិយប័ណ្ណនិម្មិតគ្រីតូនេះដែរ សម្ដេចក្រឡាហោម ក៏បានលើកឡើងដែរថា ការប្រើប្រាស់រូបិយប័ណ្ណនិម្មិតគ្រីតូ ដូចដែលភាគីរុស្ស៊ីកំពុងព្រួយបារម្ភ គឺជាបញ្ហាទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ព្រោះជនល្មើសប្រើវិធីនេះដើម្បីលាងលុយកខ្វក់ និងប្រព្រឹត្តបទល្មើសឆ្លងដែន។
ដោយឡែកចំពោះឯកសារ នៃកិច្ចសហប្រតិបត្តិការដែលនៅសេសសល់ សម្ដេច សន្យាថា នឹងជំរុញមន្ត្រីពាក់ព័ន្ធធ្វើយ៉ាងណាជំរុញការងារនេះឲ្យមានវឌ្ឍនភាពបានលឿន៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ