Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច៖ សារព័ត៌មានជាអំណាចទី៤ តែបើមិនចេះប្រើ នឹងក្លាយជាជញ្ជាំងបិទជិត

បានផុស

នៅ

នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានថ្លែងថា សារព័ត៌មាន គឺជាអំណាចទី៤ របស់រដ្ឋ។ ប៉ុន្តែ ប្រសិនបើអំណាចទី៤នេះ មិនចេះប្រើប្រាស់តួនាទីទេនោះ សារព័ត៌មានអាចនឹងក្លាយជាជញ្ជាំងបិទជិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខអ្នកសារព័ត៌មានប្រមាណ ៥៤រូប ក្នុងពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោត លោកបណ្ឌិត សុខ ទូច បានលើកឡើងថា សារព័ត៌មាន គឺជាអំណាចទី៤ របស់រដ្ឋ សម្រាប់ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម។ លោកបណ្ឌិត បញ្ជាក់ថា ប្រសិនបើសង្គមយល់ពីកិច្ចការ ក៏ដូចជា ចេះប្រើប្រាស់តួនាទីនេះច្បាស់ នោះសារព័ត៌មានកាន់តែមានប្រសិទ្ធភាព។ តែផ្ទុយទៅវិញ បើអំណាចទី៤នេះ មិនត្រូវបានប្រើប្រាស់ ឬមិនចេះប្រើប្រាស់ឲ្យចំទិសដៅទេនោះ សារព័ត៌មាននឹងអាចក្លាយជាជញ្ជាំងបិទជិត។

ត្រង់ចំណុចនេះ លោកបណ្ឌិត សង្កត់ធ្ងន់ថា «សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ប្រសិនបើសារព័ត៌មានថាតាមគេ និយាយតាមគេ ឬតាមអ្នកនយោបាយ ឬក៏ប្រទេសមួយមិនមានសារព័ត៌មានទេនោះ គឺមានន័យថា ប្រទេសនោះហាក់កំពុងនៅក្នុងបន្ទប់បិទជិតដោយជញ្ជាំងបួនជ្រុង»។

បើតាមលោកបណ្ឌិត សុខ ទូច តួនាទីចម្បងរបស់សារព័ត៌មាន គឺការនាំពាក្យពិត ការនាំយកហេតុការណ៍ពិត ក៏ដូចជាសភាពការណ៍ពិត ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដោយមិនត្រូវបំភ្លៃព័ត៌មាន បំភ្លើស ឬបំប៉ោងព័ត៌មាន ខុសពីការពិតឡើយ។ បន្ថែមពីនេះ សារព័ត៌មាន ក៏បានដើរតួជាអ្នកចែករំលែកចំណេះដឹងយ៉ាងទូលំទូលាយនៅសតវត្ស៍ទី២១ នៃសម័យឌីជីថលនេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៨ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម