ព័ត៌មានជាតិ
តើអ្វីទៅជា «ភារធារី» ហើយមានតួនាទីអ្វីនៅក្នុងវិស័យការទូត ?
ឯកអគ្គរដ្ឋទូត ឬ ឯកអគ្គរាជទូត គឺជាអ្នកតំណាងខាងការទូតរបស់រដ្ឋមួយប្រចាំនៅបរទេសដែលមានលំដាប់មុខតំណែងខ្ពស់ជាងគេ។ ឯកអគ្គរាជទូត សំដៅលើអ្នកតំណាងប្រទេសទាំងឡាយណាដែលមានព្រះមហាក្សត្រគ្រងរាជ្យ និងឯកអគ្គរដ្ឋទូត សំដៅលើអ្នកតំណាងប្រទេសទាំងឡាយណាដឹកនាំដោយរបបប្រធានាធិបតី។

ក្រៅពីឯកអគ្គរដ្ឋទូត ឬ ឯកអគ្គរាជទូត គឺមាន «ភារធារី» មួយទៀត ដែលជាមន្ត្រីតំណាងខាងការទូតប្រចាំនៅបរទេស។ តើ «ភារធារី» សំដៅលើអ្នកណា ហើយមានតួនាទីអ្វីខ្លះនៅក្នុងកិច្ចការការទូត?
«ភារធារី» គឺជាប្រមុខបេសកកម្មការទូត មានថ្នាក់ទាប ដែលជាមន្ត្រីការទូតតំណាងនៅបរទេសមានកម្រិតក្រោមស្ថានឯកអគ្គរាជទូត ឬស្ថានឯកអគ្គរដ្ឋទូត។ ផ្អែកតាមឋានានុក្រម ភារធារី នៅលេខរៀងទី៤ បន្ទាប់ពីលេខរៀងទី១ ឯកអគ្គរាជទូត ឬ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ទី២ តំណាងអចិន្ត្រៃយ៍ និងទី៣ អនុតំណាងអចិន្ត្រៃយ៍។
ភារធារី មានពីរថ្នាក់ គឺទី១ ភារធារីពេញឋានៈ និងទី២ ភារធារីស្តីទី។ ភារធារីពេញឋានៈ ជាប្រមុខបេសកកម្មត្រូវតែងតាំងជាអចិន្ត្រៃយ៍ ដោយរដ្ឋបញ្ចូនទៅប្រចាំនៅបរទេស ប៉ុន្តែនៅក្រោមកម្រិតឯកអគ្គរាជទូត ឬ ឯកអគ្គរដ្ឋទូត។ ភារធារីពេញឋានៈ ត្រូវតែងតាំងដោយសារតាំង ដោយរដ្ឋមន្ត្រីការបរទេស ហើយដឹកនាំស្ថានបេសកកម្មដែលមានទំនាក់ទំនងការទូត តែមិនដល់កម្រិតស្ថានទូត។
សម្រាប់ភារធារីស្តីទី គឺជាប្រមុខបេសកកម្ម នៅពេលតំណែងប្រមុខបេសកកម្មនៅទំនេរ ឬមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានជាបណ្តោះអាសន្ន។ ការតែងតាំងភារធារីស្តីទី គឺស្ថានទូតចេញកំណត់ទូតជូនដំណឹងទៅរដ្ឋមន្ត្រីការបរទេសរដ្ឋម្ចាស់ផ្ទះ៕

ដោយ៖ ធឿន វ៉ាន់សុង

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល