ព័ត៌មានជាតិ
អ្នកជំនាញអប់រំ៖ទោះរៀនជំនាញណាក៏ដោយត្រូវចេះភាសាបរទេស១យ៉ាងតិចនិងចេះកុំព្យូទ័រផង
អ្នកជំនាញអប់រំបានណែនាំដល់យុវជនពិសេសសិស្សដែលទើបជាប់បាក់ឌុបថ្មីៗ ដែលកំពុងជ្រើសរើសយកជំនាញដើម្បីសិក្សានៅតាមមហាវិទ្យាល័យនិងសាលាបច្ចេកទេសនានា ត្រូវរៀនជំនាញមួយឲ្យបានច្បាស់លាស់ មិនថាជំនាញអ្វីនោះទេហើយត្រូវចេះភាសាបរទេស១យ៉ាងតិច និងចេះប្រើកុំព្យូទ័រទើបងាយស្រួលក្នុងស្វែងរកការការងារធ្វើ។
ថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៨ ខែមករានេះ លោកបណ្ឌិត ជេត ជីលី សាកលវិទ្យាធិការសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា យុវជនគួររៀនជំនាញទៅតាមឧបនិស្ស័យរបស់ខ្លួនបើស្រលាញ់មុខជំនាញណារៀនមុខជំនាញដែលខ្លួនស្រលាញ់ទៅ ប៉ុន្តែត្រូវរៀនឲ្យច្បាស់លាស់និងចេះពិតប្រាកដ។

លោកបានបន្តថា «ជាយោបល់ខ្ញុំជំនាញណាក៏ល្អនិងមានប្រយោជន៍ សំខាន់ប្អូនៗនិស្សិតមាននិស្ស័យខាងណា។ អ្នកខ្លះមិនពូកែសោះខាងនយោបាយ ឬសេដ្ឋកិច្ចការទូត។ តែគាត់ពូកែខាងបច្ចេកវិទ្យា។ដូច្នេះគាត់គួរមើលទៅខាងសាលាITC ឬ NIPC។យុវជនត្រូវមើលឧបនិស្ស័យខ្លួនឯង»។
លោកបានបន្ថែមទៀតថា «ទោះរៀនជំនាញណាក៏ដោយ ប្អូនៗត្រូវចេះភាសាបរទេស១យ៉ាងតិច អាចជាអង់គ្លេស ចិន ជប៉ុន បារាំង កូរ៉េ និងចេះកុំព្យូទ័រ។ Skillsទាំងពីរនេះត្រូវតែមានបន្ថែមលើជំនាញគោលដែលប្អូនៗរៀន»។
លោកសាកលវិទ្យាធិការបានរំលឹកថា «កាលខ្ញុំរៀនខាងអប់រំ គេនិយាយថាជាជំនាញមិនល្អ។ ពិបាករកការងារធ្វើ។ តែមិនអីចឹងទេ។ ខ្ញុំមានការងារធ្វើតាំងពីមិនទាន់រៀនចប់មកម្លេះ។ ជារួមខ្ញុំអាចនិយាយថា ជំនាញគោលអីក៏បានបូកភាសាបរទេសបូកកុំព្យូទ័រនឹងមានឱកាសងាយស្រួលរកការងារធ្វើ»។
មិនខុសពី លោក បណ្ឌិត ជេតជីលី លោកប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៃកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុន Westline Education Groupបានឲ្យដឹងថា«ការពិតបើយើងមើលចរន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចទៅមុខខ្ញុំគិតថា យុវជនរបស់យើងផ្តោតអារម្មណ៍រៀនទៅលើជំនាញឲ្យបានជាក់លាក់មិនមែនរៀនជាលក្ខណទូទៅទេ បើរៀនខាងវិស័យធនាគារឲ្យច្បាស់ធនាគារ បើរៀនផ្នែកម៉ាឃីតធីងឲ្យច្បាស់ ម៉ាឃីតធីង ពោលគឺយើងត្រូវរៀនសម្រួចទៅមុខជំនាញមួយៗជួនកាលរៀនគ្រប់គ្រងទូទៅពេលចេញមកវិញមិនដឹងធ្វើអ្វីឡើយ»។
លោកបានបន្តថា យុវជនអាចរៀនមុខជំនាញច្រើនដូចជាបច្ចេកវិទ្យា កសិឧស្សាកម្ម វិស្វករ សំណង់ស៊ីវិល ការគូប្លង់ វិស័យសុខាភិបាលក៏មានឯកទេសច្រើនដែរ។ ប៉ុន្តែត្រូវរៀនយកតែជំនាញឬឯកទេសមួយៗឲ្យពិតប្រាកដទើបងាយស្រួលរកការងារធ្វើ កុំរៀនជាលក្ខណទូទៅ។
លោកបានបន្ថែមថា «នៅកម្ពុជាយើងឱកាសរៀនជំនាញមានច្រើនមុខណាស់ប៉ុន្តែគ្រាន់តែថា ឲ្យសម្រួចឲ្យច្បាស់លាស់ទៅតាមជំនាញនីមួយៗជាជាងរៀនទូទៅ»៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?