Connect with us

ព័ត៌មានជាតិ

គ.ជ.ប ​សោកស្តាយចំពោះ LDP ដែលមិនទទួលស្គាល់​លទ្ធផលបញ្ជីឈ្មោះ​បោះឆ្នោត

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែង​ការសោកស្តាយនិងខកចិត្តចំពោះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​(LDP) ដែលបានបដិ​សេធមិនទទួលស្គាល់លទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ថែមទាំងមានការតិះដៀលស្អប់​ខ្ពើប​ស្ថាប័ន​ជាតិសាសន៍ខ្លួនឯង រួមមាន គ.ជ.ប ដែលជាអាជ្ញាកណ្តាល នឹងបានបដិសេធក្រុម​ប្រឹក្សា​ធម្មនុញ្ញផងដែរ។

ប្រតិកម្មរបស់ គ.ជ.ប កើតមានឡើង បន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានអះអាងថាខ្លួនរកឃើញពីភាពមិនត្រឹមត្រូវអំពីដំណើរការត្រួតពិនិត្យបញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២០ ហើយថា នឹង​ដាក់​ឯកសារ​តវ៉ាទៅកាន់​ស្ថានទូត​បរទេស​នៅ​កម្ពុជា​ ដើម្បី​បក​អាក្រាត​ពី​ភាព​មិន​ត្រឹមត្រូវ​។

ប៉ុន្តែយ៉ាងណា គ.ជ.ប សង្កេតឃើញថា ចាប់តាំងពីការចាប់ផ្តើមដាក់ភ្នាក់ងារគណបក្សនយោបាយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានព្យាយាមបង្កើតជាបញ្ហាផ្សេងៗ មិនឈប់ឈរ ដូចជា បង្កើតទម្រង់ប្រើប្រាស់សម្រាប់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោត ដែលទម្រង់នេះខុសពីនីតិវិធីរបស់ គ.ជ.ប គឺទម្រង់បែបបទពាក្យសុំចុះឈ្មោះ ភ្នាកងារគណបក្សនយោបាយ (ទ.១០០៧) ដែលទម្រង់នេះគេអាចទាញយកបានយ៉ាងស្រួលពីគេហទំព័ររបស់ គ.ជ.ប។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អះអាងថា ការវាយប្រហាររបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមកលើរចនាសម្ព័ន្ធ និងស្ថាប័នជាតិ គឺជាការបោកប្រាស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឲ្យឃើញថា មានតែគណបក្សខ្លួនទេ ដែលស្រលាញ់ជាតិ និងប្រជាជនជាងគេ ក្រៅពីនោះសុទ្ធតែក្បត់ឆន្ទៈរាស្ត្រ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម