សន្តិសុខសង្គម
អភិបាលរងខេត្តកែបត្រូវបានដកចេញពីតំណែង ក្រោយប្រើហិង្សា និងបៀតបៀនលើស្ដ្រី២ នាក់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចដកតំណែង លោក ភូ លិ ពីអភិបាលរងខេត្តកែប បន្ទាប់ពីអភិបាលរងខេត្តរូបនេះបានបៀតបៀន និងប្រើហិង្សាលើស្ត្រី ២ នាក់ នៅក្នុងកម្មវិធីជប់លៀងឡើងតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មីរបស់លោក អ៊ិន សៅ កាលពីយប់ថ្ងៃទី ២៩ ខែធ្នូ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/12-31_22kpt-1024x614.jpg)
សាច់ញាតិជនរងគ្រោះបានប្រាប់សារព័ត៌មានថា អភិបាលរងខេត្តកែប លោក ភូ លិ បានផឹកស្រាស្រវឹង រួចបានដើរមកតុជនរងគ្រោះ ហើយបានបៀតបៀនលើស្ត្រីម្នាក់ដែលជាប្រពន្ធគេ។ ខណៈពេលនោះនាងប្រាប់ទៅអភិបាលរងខេត្តកែបនោះថា៖«លោកធ្វើអ៊ីចឹងមិនត្រឹមត្រូវទេ ខ្ញុំមានប្តីរួចហើយ»។
បន្ទាប់មកលោកអភិបាលរងខេត្តកែបរូបនោះបានដើរចេញទៅតុខ្លួនវិញបានមួយភ្លែតក៏ស្រាប់តែដើរត្រឡប់មកតុជនរងគ្រោះម្តងទៀត។ ដោយមានការភ័យខ្លាចជនរងគ្រោះទាំងពីរបានដើរចេញពីតុបម្រុងទៅផ្ទះ ស្រាប់តែអភិបាលរងខេត្តកែប ភូ លិ បានយកកែវស្រាគប់សំដៅជនរងគ្រោះបណ្តាលឱ្យរបួសក្បាលធ្ងន់ធ្ងរ ដែលត្រូវបានសាច់ញាតិជនរងគ្រោះជញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងបានដេររបួសជិត២០ថ្នេរ។
ស្ត្រីរងគ្រោះមានឈ្មោះ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/12/4-8-768x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/12/photo_2022-12-31_08-16-02-725x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?