Connect with us

ព័ត៌មានជាតិ

មន្ត្រីសមាគមកាត់ដេរ ស្នើកម្មករ បន្តយកចិត្តទុកដាក់លើការងារបន្ថែមទៀត ឆ្លើយតបនឹងប្រាក់ឈ្នួលថ្មី

បានផុស

នៅ

មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ស្នើ​ឲ្យ​កម្មករ​និយោជិត បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ប្រចាំថ្ងៃ​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​នឹង​ប្រាក់​ឈ្នួល​ថ្មី ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែ​មករា ឆ្នាំ ២០២៣ ខាងមុខនេះ​តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ឆ្នាំ ២០២៣ ខាងមុខ រាជរដ្ឋាភិបាល បាន​សម្រេច​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប ចំនួន ២០០ ដុល្លារ​អាមេរិក កើន ៦ ដុល្លារ បើ​ធៀប​ទៅ​នឹង​ប្រាក់​ឈ្នួល​ឆ្នាំ ២០២២ ដែល​មាន​ត្រឹម ១៩៤ ដុល្លារ​ប៉ុណ្ណោះ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ៣១ ធ្នូ​នេះ​ថា «យើងខ្ញុំ​ស្នើ​ឲ្យ​បងប្អូន​កម្មករ​បន្ត​យកចិត្តទុកដាក់​លើ​ការងារ និង​ផ្ដល់​នូវ​កិច្ច​សហការ​ល្អ​ជាមួយ​ថ្នាក់​គ្រប់គ្រង​»។

លោក​បាន​បន្ត​ថា ប្រាក់​ឈ្នួល​ថ្មី​ចំនួន ២០០ ដុល្លារ​អាមេរិក​នេះ ជា​ប្រាក់​ឈ្នួល​មួយ​ខ្ពស់ បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន​ដូចជា ភូមា ឡាវ និង​វៀតណាម​ជាដើម។ ប៉ុន្តែ​នៅ​កម្ពុជា ផលិតភាព​នៅ​មាន​កម្រិត​ទាប​នៅឡើយ។

លោក កាំង ម៉ូនីកា ធ្លាប់​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​អ្វី​ដែល​យើង​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេង​បាន គឺ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ជា​ចំណុច​ដ៏​ធំ​ដែល​អាច​ជួយ​យើង។ ប៉ុន្តែ​យើង​ត្រូវ​ត្រៀមខ្លួន​ជិត​ចាកចេញ​ពី​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ពេល​ខាងមុខនេះ យើង​បាត់បង់​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម ពេលនោះ​ហើយ​ធ្វើ​ឲ្យ​យើង​បាត់បង់​ការ​ប្រកួតប្រជែង។

ចំណែក លោក​ឧកញ៉ា ណាង សុធី ភាគី​តំណាង​ឲ្យ​ភាគី​និយោជក ក៏​ធ្លាប់​បាន​ជំរុញ​រដ្ឋាភិបាល ជួយ​បង្កើន​គុណភាព​បណ្ដុះបណ្ដាល​លើ​វិស័យ​កាត់ដេរ​ឲ្យ​កាន់​តែ​មាន​កម្រិត​ខ្ពស់ ដើម្បី​កម្មករ​យើង​អាច​មាន​សមត្ថភាព​ផលិតភាព​បាន​ខ្ពស់​ដែរ ដើម្បី​ទាក់ទាញ​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់​មក​កម្ពុជា​ផង​ដែរ។

គួរ​បញ្ជាក់​ថា កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ប្រាក់​ឈ្នួល​អប្បបរមា​កាលពី​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លង​ទៅ​នេះ បាន​សម្រេច​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​និយោជិត​ចំនួន ១៩៨ ដុល្លារ ប៉ុន្តែ សម្ដេច​នាយករដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​ជួយ​ឧបត្ថម្ភ​បន្ថែម​ចំនួន ២ ដុល្លារ​បន្ថែម​ទៀត ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​របស់​កម្មករ​និយោជិត​កើន​ឡើង​ដល់ ២០០ ដុល្លារ។

ប៉ុន្តែ​បើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដូចជា ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន ៧ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន ១០ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការ​ធ្វើ​ការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន ២,០០០ រៀល ក្នុង​មួយ​ម៉ោង ឬ​ការ​ទទួល​បាន​បាយ​មួយ​ពេល​ដោយ​ឥតគិតថ្លៃ និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ​ចាប់ពី ២ ទៅ ១១ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ សម្រាប់​កម្មករ​និយោជិត​ដែល​បាន​ធ្វើការ​ចាប់ពី​ឆ្នាំ​ទី ២ ដល់​ឆ្នាំ​ទី ១១។ ដូចនេះ ជា​មធ្យម កម្មករ​និយោជិត​ម្នាក់ៗ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​យ៉ាងតិច​ចំនួន​ពី ២១៧ ទៅ ២៣២ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម