Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង មានរៀបចំពិព័រណ៍ម្ហូបអាហារ យ៉ាងអធិកអធម

បានផុស

នៅ

នៅ​ដំណាច់​ឆ្នាំ ២០២២ នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​រៀបចំ​ដាក់​តាំង​ពិព័រណ៍​ម្ហូប​អាហារ យ៉ាង​អធិកអធម ដែល​ការ​រៀបចំ​នេះ មកពី​តាម​បណ្ដា​អាហារដ្ឋាន ភោជនីយដ្ឋាន និង​តាម​ស្រុក​នានា​ជុំវិញ​ខេត្ត​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដាក់​តាំង​ពិព័រណ៍​ម្ហូបអាហារ​នេះ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ឆ្នាំ ២០២២ ស្ថិត​នៅ​ពី​មុខ​សាលា​ខេត្ត​ផ្ទាល់​តែម្ដង ដោយ​រដ្ឋបាល​ខេត្ត បាន​រៀបចំ​តុ​គ្រប់​ច្រកល្ហក និង​មាន​ម្ហូប​ប្លែកៗ អម​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌។

ពិព័រណ៍​ម្ហូបអាហារ ឆ្លង​ឆ្នាំ​ថ្មី ២០២៣ នេះ បាន​ប្រព្រឹត្ត​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​ចូលរួម​យ៉ាង​ច្រើន​កុះករ។

ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ សមិទ្ធផល​មួយ​ចំនួន ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដូចជា វេទិកា​អុំទូក ផ្សារ​រាត្រី និង​វិមានឯករាជ្យ ។ល។ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​ឡើង​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម