ព័ត៌មានជាតិ
សមាគមគ្រឹះស្ថានឧត្តមសិក្សា អំពាវនាវសិស្សនិស្សិត ទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានលឿន
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានធ្វើការអំពាវនាវដល់សិស្សនិស្សិត ទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានលឿនរហ័ស ដើម្បីធានាភាពស៊ាំក្នុងសហគមន៍ដើម្បីការពារការរាតត្បាតជំងឺកូវីដ១៩។

ការអំពាវនាវរបស់លោកហេង វ៉ាន់ដា ធ្វើឡើងក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន តាមរយៈសារសំឡេងពិសេសកាលពីយប់ថ្ងៃទី២៩ធ្នូ បានជំរុញឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៣ទី៤ទី៥និងទី៦ និងជំរុញចាក់វ៉ាក់សាំងជាទម្លាប់រៀងរាល់ ៦ ខែម្តងដើម្បីធានាភាពស៊ាំក្នុងសហគមន៍ ដើម្បីការពារការរាតត្បាតជំងឺកូវីដ១៩ និងការពារសុខភាពប្រជាពលរដ្ឋពីជំងឺរាតត្បាតសាកលមួយនេះ។
លោក ហេង វ៉ាន់ដា បានប្រសាសន៍នៅព្រឹកថ្ងៃទី៣១ធ្នូនេះថា «ក្នុងនាមខ្ញុំជាប្រធាននៃគ្រឹះស្ថានសិក្សាអប់រំឯកជន ខ្ញុំសូមអំពាវនាវដល់ ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាប្រតិបត្តិ ក្រុមប្រឹក្សាអប់រំ សាស្ត្រាចារ្យ បុគ្គលិក កម្មករនិស្សិត សិស្សានុសិស្ស ទាំងអស់អញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានលឿនរហ៏ស ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
លោក ហេង វ៉ាន់ដាបានបន្តថា «ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាប្រតិបត្តិ ក្រុមប្រឹក្សាអប់រំ សាស្ត្រាចារ្យ បុគ្គលិក កម្មករនិស្សិត សិស្សានុសិស្ស នៃគ្រឹះស្ថានសិក្សាអប់រំឯកជន ពិតជាសប្បាយចិត្ត នៅពេលព្ញសម្តេចអគ្គមហាសេនាបតីតេជោ ប្រកាសអំពាវនាវពីការចាក់វ៉ាក់សាំងដូសបន្តនេះ។ យើងទាំងអស់គ្នា សូមសំដែងនូវការអរគុណជាអនេគកប្បការដល់ព្រហ្មវិហារធម៌នេះ»។

ចំណែកអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាក៏បានជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សាទាំងអស់បន្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នាខណៈការបើកបវេសនកាលឆ្នាំសិក្សាថ្មីនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០២ខែមករាឆ្នាំ២០២៣ខាងមុខនេះ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា« ក្រសួងអប់រំ យុវជន និងកីឡាសូមជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សាទាំងអស់ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ បន្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ស្របតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពនៃការបើកដំណើរការសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី»។
លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡាសូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងមាតាបិតាដែលបានទៅ ទទួលយកការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ស្មារតីបែបនេះ ជាការការពារអាយុជីវិតខ្លួនឯង និង អ្នកដទៃ ពិសេសរវាងគ្រូ និងសិស្ស ដែលត្រូវប្រាស្រ័យទាក់ទងគ្នាខណៈសិក្សាថ្មី ២០២២-២០២៣ នឹងចាប់ផ្តើមចូលរៀនពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣តទៅ
អត្ថបទ៖ សំអឿន

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១២ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង