ព័ត៌មានជាតិ
មន្រ្តីខណ្ឌឫស្សីកែវប្រាប់ថា តំណាងគ្រូហុងស៊ុយ ណាលី មិនមកតាមការណាត់ជួប
តំណាងក្រុមហ៊ុនណាលីហុងស៊ុយ ដែលគ្រោងជួបអាជ្ញាធរខណ្ឌឫស្សីកែវ នៅម៉ោង ៣ រសៀលថ្ងៃទី៨មករានេះ ត្រូវបានលើកពេល។ នេះបើតាមមន្ត្រីសាលាខណ្ឌឫស្សីកែវបានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី៨មករានេះ។
ការលើកពេលដោយមិនបានប្រាប់មូលហេតុច្បាស់លាស់នេះ ត្រូវបានមន្ត្រីសាលាខណ្ឌដដែលបញ្ជាក់ខ្លីថា ព្រោះមិនបានឃើញតំណាងក្រុមហ៊ុនមកជួប។
កាលពីថ្ងៃទី៤មករាមានមនុស្សផ្អើលឈូរឆទៅយកស្ទីគ័ររូបកណ្តុរកាត់ឆុង នៅមុខក្រុមហ៊ុនណាលីហុងស៊ុយយ៉ាងច្រើន ខណៈរដ្ឋាភិបាលរិតបន្តឹងការជួបជុំ ដើម្បីការពារការឆ្លងកូវីដ ១៩។ បន្ទាប់ពីអ្នកគ្រូហុងស៊ុយ ឡុង ណាលីអគ្គនាយិការស្ថាប័នម៉ាស្ទ័រណាលីហុងស៊ុយ បានប្រកាសតាមបណ្តាញផ្សព្វផ្សាយ អំពីអ្នកជាប់សែស្រឡាយចិនមានឆ្នាំឆុងចំនួន ៤ ខណៈថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនជិតមកដល់ ស្រាប់តែមានអ្នកមានជំនឿរាប់រយពាន់នាក់ផ្អើលភ្លូកទឹកភ្លូកដីសម្រុកទៅតម្រង់ជួរប្រជ្រៀតគ្នា៤ ទៅ ៥ជួរដើម្បីយកស្ទីឃ័រ(កាត់ឆុង) រហូតដល់យប់ជ្រៅដោយមិនគិតពីសុវត្ថិភាពឬហានីភ័យការឆ្លងកូវីដ១៩ឡើយ។
អាជ្ញាធរដែនដីខណ្ឌឫស្សីកែវបានអញ្ជើញក្រុមហ៊ុន ដើម្បីណែនាំពីវិធានការរបស់ក្រសួងសុខាភិបាល ដោយសារការប្រមូលផ្តុំមនុស្សច្រើនកុះករ អាចបង្កការឆ្លងរាលដាលកូវីដ ១៩៕

អត្ថបទ៖ ឌីរៀ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ